អាមេរិក ៖ កំណើនសេដ្ឋកិច្ចពិភពលោកមានល្បឿនលឿន។ សញ្ញាជាវិជ្ជមាននានាកើតចេញពីសន្ទុះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
កាលពីឆ្នាំ២០១៦ ក្រុមហ៊ុនឯកជនរបស់សហរដ្ឋអាមេរិកបង្កើតការងារបាន២,៧លាននាក់។ ប៉ុន្តែឱកាសការងារថ្មីកើនឡើងរហូតដល់៣០ម៉ឺនកន្លែង។ នេះបើយោងតាមការស្រាវជ្រាវរបស់ស្ថាប័នសេដ្ឋកិច្ចមួយរបស់អាមេរិក DBS Economic។
តម្រូវការពលករកើនឡើងយ៉ាងលឿនជាងកម្លាំងពលកម្មដែលមានសំរាប់ទីផ្សារ។ ការណ៍នេះនឹងធ្វើឲ្យមានសន្ទុះក្នុងការប្រើប្រាស់ក្នុងស្រុក។
DBS Economic រំពឹងថាផលិតផលដុលក្នុងស្រុកសរុប(GDP) សម្រាប់ត្រីមាសទីបួននៃឆ្នាំ 2016 អាមេរិកនឹងត្រូវបានកែលម្អឡើងរហូតដល់ទៅ 2 ភាគរយ (ពីមួយត្រីមាសទៅមួយត្រីមាសតាមរដូវកាលអត្រាប្រ ចាំឆ្នាំ) បើធៀបនឹងការព្យាករទុកត្រឹមតែ 1,9 ភាគរយប៉ុណ្ណោះ។
ទោះយ៉ាងណាកំណើនពាណិជ្ជកម្មអាចជាជន្ទល់ដល់កំណើនសេដ្ឋកិច្ចនៃតំបន់ចាយលុយអឺរ៉ូក្នុងឆ្នាំនេះ៕