ភ្នំពេញ៖ «ភ្លៀងនឹងធ្លាក់កក់ខែស្ទើរទូទាំងប្រទេសកម្ពុជា» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ នេះបើតាមសេចក្ដីជួនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមដែលផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ។ ក្រៅតែពីមានភ្លៀងធ្លាក់កក់ខែហើយសីតុណ្ហភាពនៅក្នុងប្រទេសក៏មានការកើនឡើងផងដែរបើធៀបនឹងសប្ដាហ៍មុន។
សេចក្ដីជួនដំណឹងរបស់ក្រសួងធនធានទឹក ឲ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដានលើស្ថានភាពអា កាសធាតុរួចមកបង្ហាញថា ខណៈនេះជ្រងលងសម្ពាធខ្ពស់ និង ខ្យល់មូសុងឦសានខ្សោយ បានកំពុងគ្រប់ដណ្ដប់លើព្រះរាជាណាចក្រកម្ពុជា។ ដែលបង្កឲ្យសីតុណ្ហភាពនៅទូទាំងប្រទេសកម្រិតអប្បបរមា មានពី ២៣ ដល់២៥ អង្សាសេ និងកម្រិតអតិបរមា មានពី ៣២ ដល់៣៤ អង្សាសេ។
ខណៈកម្ពុជានឹងមានភ្លៀងកក់ខែនាពេលប៉ុន្មានថ្ងៃទៀតនេះ ក្រសួងធនធានទឹកតាមរយៈសេចក្ដីជួនដំណឹង ក៏អំពាវនាវដល់ប្រជាកសិករ ត្រូវរូសរាន់ប្រមូលកសិផលទុកដាក់ឲ្យបានទាន់ពេលវេលា៕