អាស៊ាន៖ មន្ត្រីជាន់ខ្ពស់អាស៊ាននៅថ្ងៃចន្ទ័ទី ២០ កុម្ភៈនេះ បានប្រមូលផ្តុំនៅលើកោះរមណីយដ្ឋាន Boracay របស់ប្រទេស ហ្វីលីពីន ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសរបស់ខ្លួន និងកិច្ចប្រជុំជា ស៊េរីផ្សេងទៀតនៃការជួបប្រជុំសម្រាប់ឆ្នាំ។
ពួកគេរៀបចំគំនិតពិភាក្សាស្តីពីបញ្ហាសមុទ្រចិនខាងត្បូងមានប្រទេសមានជម្លោះជាមួយមហាយក្សចិនជាច្រើនក្នុងចំណោមក្រុមប្រទេសសមាជិកអាស៊ាន ក្នុងនោះក៏មានប្រទេសហ្វ៊ីលីពីនផងដែរ។ ជម្លោះដែលអូសបន្លាយរាប់ឆ្នាំមកហើយ។
បញ្ហានៃជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋ រ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា គឺជាការព្រួយបារម្ភរបស់ពួកគេផងដែរនេះបើយោងតាមមន្ត្រីហ្វីលីពីន។ រដ្ឋមន្ត្រីការបរទេសទាំងដប់គ្រោងនឹងមានកិច្ចប្រជុំក្រៅផ្លូវការ នៅថ្ងៃអង្គារ។
មន្ត្រីជាន់ខ្ពស់នៅថ្ងៃចន្ទនេះនឹងបញ្ចប់ការងាររបស់ពួកគេនិងមានគម្រោងអ្វីដែលអាស៊ានត្រូវដោះស្រាយសម្រាប់រយៈពេញមួយឆ្នាំ 2017 ដែលជាឆ្នាំខួបលើកទី 50 នៃក្រុមប្រទេសសមាគមប្រចាំតំបន់នេះ៕