en     km
en     km

សមាជិកសភាមកពីបក្ស CPP បានអនុម័តច្បាប់រំលាយគណបក្សរួច​ហើយ​ 

Share

សភា​៖​ ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ដែល​ឈាន​ដល់​ការ​រំលាយ​គណបក្ស​ណា​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ ត្រូវ​បាន​សភា​មក​ពី​គណបក្សកាន់អំណាច​ អនុម័ត​ទាំងស្រុង​ដោយ​សំលេង​ ៦៦​ លើ​ ៦៦​ សំលេង​ ទោះជា​គណបក្សប្រឆាំង​មិន​គាំទ្រ​ក៏​ដោយ​។​

កិច្ចប្រជុំសភាអនុម័តលើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ នៅព្រឹកថ្ងៃទី ២០ កុម្ភៈ
កិច្ចប្រជុំសភាអនុម័តលើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ នៅព្រឹកថ្ងៃទី ២០ កុម្ភៈ

​យោង​តាម​អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ដ្រី​កិច្ចប្រជុំ​សភា​ព្រឹក​មិ​ញ​នេះ​ ប្រព្រឹត្ត​ទៅ​ដោយ​មាន​វត្តមាន​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ។​

​របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ​ ផ្ដោត​ទៅ​លើ​វិសោធនកម្ម​ ច្បាប់​ស្ដី​ពី​បក្សនយោបាយ​ដែល​ច្បាប់​នេះ​ត្រូវ​បាន​មើលឃើញ​ថា​ ដាក់​កំហិត​ទៅ​លើ​បក្សនយោបាយ​ណា​ដែល​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​របស់​ប្រទេស​ ហើយ​ឈាន​ដល់​ការ​រំលាយ​បក្ស​នោះ​ទៀត​ផង​ បើ​វា​ជា​កំហុស​របស់​ថ្នាក់ដឹកនាំ​។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​ ៦៦​រូប​បាន​អនុម័ត​ឱ្យ​ច្បាប់​នេះ​ ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ដោយ​ឆ្លងកាត់​ការ​អនុម័ត​ពី​ព្រឹទ្ធសភា​ និង​ការ​ឡាយ​ព្រះ​ហ​ស្ថ​លេខា​ដោយ​ព្រះមហាក្សត្រ​។​

​នៅ​ក្នុង​កិច្ចប្រជុំ​សភា​ព្រឹក​មិ​ញ​នេះ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ពុំ​បាន​ឡើង​ថ្លែង​ដូច​លើក​មុន​នោះ​ទេ​។​ ចំពោះ​ច្បាប់​នេះ​ ក៏​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សហគមន៍​អន្ដរជាតិ​ និង​អង្គការសិទ្ធិមនុស្ស​អន្ដរជាតិ​ផង​ដែរ​ ដោយ​គេ​គិត​ថា​ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ ៕

Share

Image
Image
Image