en     km
en     km

ប៉ូ​លី​ស​ម៉ា​ឡេ​ស៊ី​៖​ចាប់​ជនសង្ស័យ​ម្នាក់​ទៀត​ ករណី​ឃាតកម្ម​បងប្រុស​មេដឹកនាំ​កូរ៉េ​ខាងជើង​

Share

ម៉ា​ឡេ​ស៊ី​៖​ បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ មន្ត្រី​ប៉ូ​លី​ស​ម៉ា​ឡេ​ស៊ី​ បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ កាលពី​ថ្ងៃ​សុក្រ​ ដែល​គេ​សង្ស័យ​ថា​ មាន​ជាប់​ពាក់​ព​ព័ន្ធ​ការ​ស្លាប់​របស់​លោក​ គី​ម​ ជុង​ណាំ​ ដែល​មាន​ឪពុក​តែ​មួយ​ ម្តាយ​ផ្សេង​គ្នា​ ត្រូវជា​បងប្រុស​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​ លោក​ គី​ម​ ជុង​អ៊ុ​ន​។​

ផ្សាយព័ត៌មានពីការស្លាប់ លោក គីម ជុងណំា នៅលើកញ្ចក់ទូរទស្សន៍។ ប្រភពរូបភាព  Reuters
ផ្សាយព័ត៌មានពីការស្លាប់ លោក គីម ជុងណំា នៅលើកញ្ចក់ទូរទស្សន៍។ ប្រភពរូបភាព Reuters
ផ្សាយព័ត៌មានពីការស្លាប់ លោក គីម ជុងណំា នៅលើកញ្ចក់ទូរទស្សន៍។ ប្រភពរូបភាព Reuters [/caption]ផ្សាយព័ត៌មានពីការស្លាប់ លោក គីម ជុងណំា នៅលើកញ្ចក់ទូរទស្សន៍។ ប្រភពរូបភាព Reuters [/caption]

បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ប៉ូ​លី​ស​ ជនសង្ស័យ​ទី​៤​នេះ​ មាន​អាយុ​ ៤៧​ឆ្នាំ​ បាន​កាន់​លិខិតបញ្ជាក់​ការងារ​ជនបរទេស​។​ ជនសង្ស័យ​ទី​៤​នេះ​ មាន​សញ្ជាតិ​កូរ៉េ​ខាងជើង​ ឈ្មោះ​  រី​ ជុង​ ឆុ​ល​(​ Ri​ Jong​ Chol)​ បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​។​

ក្នុង​ចំណោម​ជនសង្ស័យ​បី​នាក់​ត្រូវ​ឃាត់ខ្លួន​មាន​ស្ត្រី​ ២​ នាក់​ ក្នុង​នោះ​ស្ត្រី​ម្នាក់​បាន​កាន់​លិខិតឆ្លងដែន​វៀតណាម​ និង​ ពីរ​នាក់​ទៀត​កាន់​លិខិតឆ្លងដែន​ឥណ្ឌូ​នេ​ស៊ី​៕​

Share

ព័ត៌មានទាក់ទង

Image