en     km
en     km

ប្រធាន​រដ្ឋ​ទ្បា​វ​នឹង​មក​បំពេញ​ទស្សនកិច្ច​កម្ពុជា​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​

Share

ភ្នំពេញ៖ ​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ទ្បា​វ​  លោក​ ប៊ុ​ន​ ញុំ​ង​វរ​ជិត​  (Bounnhang​ Vorachith)​នឹង​មក​បំពេញ​ទស្សនៈកិច្ច​នៅ​កម្ពុជា​រយៈពេល​ ១​ថ្ងៃ​ តប​តាម​ការ​អ​ញ្ចើ​ញ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះ​មា​ហា​ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតទ្បាវ  លោក ប៊ុន ញុំងវរជិត(ឆ្វេង) សម្តេច ហ៊ុន សែននាយករដ្ឋមន្រ្តី(ស្តំា)

យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​ និង​សហ​ប្រ​តិ​ ប​ត្តិ​ការ​អន្តរជាតិ​ ចុះ​ថ្ងៃ​ទី​ ១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​នេះ​ លោក​ ប៊ុន​ ញុំ​ង​វរ​ជិត​  នឹង​ដឹកនាំ​គណៈប្រតិភូ​របស់​ខ្លួន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​ ២២​ ដល់​ថ្ងៃ​ទី​ ២៣​ ខែ​កម្ភៈ​  ឆ្នាំ​២០១៧​។​

តាម​ប្រភព​ដដែល​  ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នេះ​នឹង​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ដើម្បី​លើកកម្ពស់​បន្ថែម​ទៀត​នូវ​ចំណងមិត្តភាព​ ហើយនឹង​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ និង​ប្រជាជន​ទាំង​ពីរ​។​

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ លោក​  ប៊ុ​ន​ ញុំ​ង​វរ​ជិត​នឹង​ចូល​ក្រា​បង្គំ​គាល់​ព្រះមហាក្សត្រ​ នរោត្តម​សីហ​មុនី​ និង​ មាន​ជំនួប​ពិភាក្សា​ការងារ​មួយ​ចំនួន​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​។​ នេះ​ជា​ទស្សនកិច្ច​លើក​ទី​៤​របស់​ប្រមុខរដ្ឋ​នៃ​ប្រទេស​សមាគម​អាស៊ាន​  ដែល​ មក​កាន់​កម្ពុជា​។​ មេដឹកនាំ​ទាំងនោះ​ គឺ​មាន​មេដឹកនាំ​ប្រទេស​ ឡាវ​ សិង្ហ​បុរី​ ហ្វី​លី​ពី​ន​ និង​ មី​យ៉ា​ន់​ម៉ា​៕​

Share

ព័ត៌មានទាក់ទង

Image