ទូរស័ព្ទលើតុរបស់អ៊ីត្លែ ដែលជាអតីតមេដឹកនាំផ្ដាច់ការរូបនេះ បញ្ជាសម្លាប់មនុស្សរាប់លាននាក់ ទើបត្រូវបានរកឃើញ ថ្មីៗ ដាក់តាំងលក់ក្នុងតម្លៃ ៣០ម៉ឺន ដុល្លារ ។ នេះបើតាមការចុះផ្សាយរបស់ កាសែត Thai The Nationនៅថ្ងៃសៅរិ៍ទី ១៨កុម្ភៈនេះ។
តាមប្រភព ទូរស័ព្ទនេះ មានពណ៌ក្រហមជាំបន្តិច ហើយធ្វើពីដែកស្មិត មានឆ្លាស់ឈ្មោះ អ៊ីត្លែ ។ គេបានរកឃើញទូរស័ព្ទ នៅគេហដ្ឋាន មួយដែលគេថាជារបស់អ៊ីត្លែនៅទីក្រុងប៊ែឡាំង ។
ជាការពិត កងទ័ព រុស្ស៊ី បានប្រគល់ទូរស័ព្ទនេះ ជាអនុស្សាវរីយ៍ ទៅឱ្យ នាយទាហ៊ានម្នាក់ ជនជាតិអង់គ្លេស គឺ Ralph Rayner ហើយ កូន របស់នាយទាហ៊ាន បានលាបវាជាពណ៌ ក្រហមជាំបន្តិច ដែលដំបូងវាមានព័ណខ្មៅ។
ប្រភពដដែលបានបញ្ជាក់ថា ទូរស័ព្ទនេះហើយ ដែល អាប់ឌុល អ៊ីត្លែ បញ្ជាឱ្យ មេទ័ពរបស់លោក កំទេចទីតាំងរបស់សត្រូវ និង សម្លាប់មនុស្ស រាប់លាននាក់ ។ អ៊ីត្លែ ប្រើវា បាន២ឆ្នាំ មុន ចាញ់សង្គ្រាម លោកនៅឆ្នាំ១៩៤៥៕ ប្រភព :The Nation