en     km
en     km

កម្ពុជា​ចាប់ផ្តើម​សិក្សា​គម្រោង​សង់​កំពង់​ផែ​ទេសចរណ៍​នៅ​ក្រុង​កំពត​

Share

ភ្នំពេញ៖ ក្រសួង​ទេ​ចរណ៍​កម្ពុជា​ បាន​ចាប់ផ្តើម​សិក្សា​គម្រោង​បង្កើត​កំពង់​ផែ​ទេសចរណ៍​ នៅ​ក្រុង​កំពត​ថ្មី​ ខេត្តកំពត​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេ​ចរណ៍​មក​ទស្សនា​ខេត្ត​នេះ​។​ នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន​ AKP​ ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​ ១៧​ កុម្ភៈ​។

komtop-province

បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន​ AKP​ បាន​ដកស្រង់​សំដី​ លោក​ ទិ​ត​ ច​ន្ថា​ អ្នកនាំពាក្យ​ក្រសួង​ទេស​ចេ​ណ៍​ កំពង់​ផែ​ទេសចរណ៍​នេះ​ គម្រោង​នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ ១០​ លាន​ដុល្លារ​ ដែល​ជា​កម្ចី​ឥណទាន​ពី​ធនាគា​អភិវឌ្ឍន៍​អាស៊ី​(ADB)​។​

លោក​ ទិ​ត​ ច​ន្ថា​ រំពឹង​ថា​ កំពង់​ផែ​ទេសចរណ៍​ ដែល​មាន​ស្តង់ដា​អន្តរជាតិ​នេះ​ នឹង​ទាកទាញ់​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និ​ត​អន្តរជាតិ​ប្រមាណ​ ១​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ​។​ បើ​តាម​ លោក​ ទិ​ត​ ច​ន្ថា​ អះអាង​ថា​ គម្រោង​បង្កើត​កំពង់​ផែ​នេះ​ ស្ថិត​នៅ​តាម​បណ្តោយ​ព្រែក​កំពង់បាយ​ ភាគ​ខាង​ត្បួ​ង​ចំណាយ​ ៦​ គីឡូម៉ែត្រ​ពី​ក្រុង​កំពត​៕

Share

ព័ត៌មានទាក់ទង

Image