loader

កម្ពុជា​ជំរុញ​អ្នក​វិនិយោគ​ពី​ក្រៅប្រទេស​

​ភ្នំពេញ​៖«​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​បើកចំហ​សេដ្ឋកិច្ច​មួយ​។​»​ លោក​ ប៉ែន​ សូ​រស​ក្ត័​ ថ្លែង​ដូច្នេះ​ក្នុង​ពិធី​បដិសណ្ឋារកិច្ច​នៃ​កិច្ចប្រជុំ​ធុរកិច្ច​អន្តរជាតិ​នៅ​កម្ពុជា​ឆ្នាំ​២០១៧​។​

luy

​លោក​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា​ ប្រទេស​កម្ពុជា​មាន​យុវជន​និង​កម្លាំង​ពលកម្ម​សក្តានុពល​និង​មាន​ធន ធានធម្មជាតិ​ រដ្ឋាភិបាល​សេដ្ឋកិច្ច​ ទីតាំង​យុទ្ធសាស្ដ្រ​ជាមួយ​ដៃ​គូប​ណ្តូ​រ​ពាណិជ្ជកម្ម​ដូច​ជា​ប្រទេស​ក្នុង​តំបន់​ជាដើម​។​ យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​កាលពី​ពេល​ថ្មីៗ​នេះ​ ប្រទេស​កម្ពុជា​មានការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចំនួន​ ២,១៥​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​កន្លង​ទៅ​គឺ​កើនឡើង​ ២៥​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៥​ ក្នុង​នោះ​ការ​វិនិយោគ​ក្នុង​វិស័យ​ធនាគារ​ច្រើន​ជាងគេ​។​

​ប្រទេស​ដែល​វិនិយោគ​ច្រើន​ជាងគេ​គឺ​ប្រទេស​ចិន​ ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន​ ៧៤៨​លាន​ដុល្លារ​ បន្ទាប់​មក​គឺ​ប្រទេស​វៀតណាម​ ដែល​មាន​ទឹកប្រាក់​ចំនួន​ ១៩២​លាន​ដុល្លារ​និង​ជប៉ុន​១៨៥​លាន​ដុល្លារ​ឈរ​នៅ​លំដាប់​ទី​៣​ មុន​ប្រទេស​សិង្ហ​បុរី​ ១៦៩​លាន​ដុល្លារ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

អត្រាភាពក្រីក្រនៅកម្ពុជាកើនឡើងយ៉ាងឆាប់រហ័ស

អត្រាភាពក្រីក្រនៅកម្ពុជាកើនឡើងយ៉ាងឆាប់រហ័ស

ថ្ងៃចន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០២១

ប្រជាជនកម្ពុជាចំនួន១៧,៨ភាគរយ នៃប្រជាជនសរុបជិត[...]

លោក បៃឌិន ចុះហត្ថលេខាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធតម្លៃ១ទ្រីលានដុល្លារ

ប្រធានាធិបតីសហរដ្ឋមេរិក ចូ បៃឌិន ថ្ងៃចន្ទ ទី១[...]

សេដ្ឋកិច្ចជប៉ុនធ្លាក់ចុះខ្លាំងជាងការរំពឹងទុក

សេដ្ឋកិច្ចជប៉ុនធ្លាក់ចុះខ្លាំងជាងការរំពឹងទុក

ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២១

សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានធ្លាក់ចុះច្រើនជាង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x