ភ្នំពេញ៖«ប្រទេសកម្ពុជាគឺជាប្រទេសបើកចំហសេដ្ឋកិច្ចមួយ។» លោក ប៉ែន សូរសក្ត័ ថ្លែងដូច្នេះក្នុងពិធីបដិសណ្ឋារកិច្ចនៃកិច្ចប្រជុំធុរកិច្ចអន្តរជាតិនៅកម្ពុជាឆ្នាំ២០១៧។
លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា ប្រទេសកម្ពុជាមានយុវជននិងកម្លាំងពលកម្មសក្តានុពលនិងមានធន ធានធម្មជាតិ រដ្ឋាភិបាលសេដ្ឋកិច្ច ទីតាំងយុទ្ធសាស្ដ្រជាមួយដៃគូបណ្តូរពាណិជ្ជកម្មដូចជាប្រទេសក្នុងតំបន់ជាដើម។ យោងតាមរបាយការណ៍របស់ធនាគារជាតិកាលពីពេលថ្មីៗនេះ ប្រទេសកម្ពុជាមានការវិនិយោគផ្ទាល់ពីបរទេសចំនួន ២,១៥ពាន់លានដុល្លារកាលពីឆ្នាំកន្លងទៅគឺកើនឡើង ២៥ភាគរយធៀបនឹងឆ្នាំ២០១៥ ក្នុងនោះការវិនិយោគក្នុងវិស័យធនាគារច្រើនជាងគេ។
ប្រទេសដែលវិនិយោគច្រើនជាងគេគឺប្រទេសចិន ដែលមានទំហំទឹកប្រាក់ចំនួន ៧៤៨លានដុល្លារ បន្ទាប់មកគឺប្រទេសវៀតណាម ដែលមានទឹកប្រាក់ចំនួន ១៩២លានដុល្លារនិងជប៉ុន១៨៥លានដុល្លារឈរនៅលំដាប់ទី៣ មុនប្រទេសសិង្ហបុរី ១៦៩លានដុល្លារ៕