en     km
en     km

តុលាការ​ច្រានចោល​សំណើសុំ​ចូល​បំភ្លឺ​របស់​អ្នកវិភាគ​ភ្លាមៗ​ (មានសំឡេង)

Share

​ភ្នំពេញ​៖​មិន​អាច​ពន្យា​ពេល​បាន​ទេ​ ប៉ុន្តែ​អ្នកវិភាគ​ គឹ​ម​ សុខ​ ត្រូវ​តែ​ចូល​បំភ្លឺ​តុលាការ​នៅ​ថ្ងៃស្អែក​ដូច​បាន​កំណត់​។​ នេះ​គឺជា​ការ​សម្រេច​របស់​ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ​។​ បន្ថែម​ពី​នោះ​អ្នកវិភាគ​រូប​នេះ​ទទួល​បណ្តឹង​មួយ​ថ្មី​ថែម​ទៀត​ពី​មេធាវី​របស់​ស​ម្តេ​ ហ៊ុន​ សែន​។​

 

kim-sok

​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៦​ ខែកុម្ភៈ​នេះ​បាន​ច្រានចោល​សំណើសុំ​ពន្យា​ពេល​ចូល​បំភ្លឺ​របស់​ជា​អ្នកវិភាគ​នយោបាយ​មិន​សំចៃមាត់​លោក​ គឹ​ម​ សុខ​។​ ការ​ច្រានចោល​ធ្វើ​ឡើង​ភ្លាម​ក្រោយ​ពី​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​និង​ជា​អ្នកវិភាគ​នយោបាយ​រូប​នេះ​បាន​ចូល​ទៅ​កាន់​តុលាការ​នៅ​ថ្ងៃនេះ​ដើម្បី​ដាក់​លិខិតស្នើ​សុំ​ការ​ពន្យា​ពេល​ចូល​បំភ្លឺ​ដល់​តុលាការ​។​ តាម​គម្រោង​តុលាការ​ត្រូវ​សាកសួរ​ឲ្យ​លោក​ គឹ​ម​ សុខ​ បំភ្លឺ​នៅ​ថ្ងៃ​សុក្រ​ ទី​១៧​ កុម្ភៈ​ស្អែក​នេះ​។​ ប៉ុន្តែ​លោក​ គឹ​ម​ សុខ​ ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បញ្ជា​ឲ្យ​ក្រុម​សមត្ថកិច្ច​តាម​ឃ្លាំមើល​ដើម្បី​កុំ​ឲ្យ​រូប​លោក​រត់គេច​ចេញ​ក្រៅប្រទេស​នោះ​ (​លោក​គឹ​ម​ សុខ​)​ បាន​ស្នើ​សុំ​ពន្យា​ពេល​ដោយសារ​លោក​នៅ​មិន​ទាន់​មាន​មេធាវី​ការពារ​ក្តី​នៅឡើយ​។​

​លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចារ​លើ​លិខិត​សុំ​ពន្យា​ពេល​របស់​លោក​ គឹ​ម​ សុខ​ បាន​ច្រាន​ចោលការ​ស្នើ​សុំ​របស់​លោក​ គឹ​ម​ សុខ​។​ លោក​ព្រះរាជ​អ​ជ្ញា​សរសេរ​យ៉ាង​ដូច្នេះ​ថា​ ៖«​យើង​សៀង​ សុខ​ មិន​អនុញ្ញាត​លើ​ការ​ស្នើ​សុំ​នេះ​។​ សាមីខ្លួន​ត្រូវ​ចូល​មក​កាន់​អយ្យការ​តាម​ការ​កំណត់​។​»

​លោក​ គឹ​ម​ សុខ​ បាន​បង្ហាញ​ការ​ស្តោ​ង​ស្តាយ​ដែល​អយ្យការ​បដិសេធ​ការ​ស្នើ​សុំ​របស់​លោក​ ដោយ​លោក​ហាក់ដូចជា​ស្ទាក់ស្ទើរ​ក្នុង​ការ​ចូលខ្លួន​នៅ​ថ្ងៃស្អែក​នេះ​។​ «​ខ្ញុំ​កំពុង​ពិចារណា​ថា​ ទៅ​ឬ​អត់​ អាច​ទៅ​ឬ​ក៏​អាច​មិន​ទៅ​ តែ​ខ្ញុំ​មិន​រត់គេច​ឡើយ​»​។

​មេធាវី​សម្តេច​ ហ៊ុន​ សែន​ គឺ​ លោក​ គី​ តិច​  បាន​ប្តឹង​លោក​ គឹ​ម​ សុខ​ ទាមទារ​សំណង​ជំងឺ​ចិត្ត​ ៥០​ម៉ឺន​ដុល្លារ​ ពី​បទ​បរិហារកេរ្តិ៍​ គណបក្ស​ប្រជាជន​នៅ​ពីក្រោយ​ការ​សម្លាប់​លោក​ កែម​ ឡី​ កាលពី​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៦​។​ នៅ​ថ្ងៃនេះ​ដែរ​លោក​ គី​ តិច​ មេធាវី​របស់​សម្តេច​ ហ៊ុន​ សែន​ បាន​ប្តឹង​លោក​ គឹ​ម​ សុខ​ មួយ​ករណី​ទៀត​ ទាក់ទង​ទៅ​និង​ការ​អត្ថាធិប្បាយ​របស់​លោក​ថា​ ការ​គ្រប់គ្រង​រដ្ឋាភិបាល​បច្ចុប្បន្ន​ បណ្តោយ​ឱ្យ​មាន​ប្រព័ន្ធ​មួយ​ ដែល​មានការ​សម្លាប់​មនុស្ស​ហើយ​រកមុខ​ឃាតក​មិនឃើញ​។​ ក្នុង​បណ្តឹង​នេះ​លោក​មេធាវី​ គី​ តិច​ ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​ ១០​លាន​រៀល​។​ មេធាវី​របស់​សម្តេច​ បាន​អះអាង​ទៀត​ថា​ ការ​អត្ថាធិប្បាយ​របស់​លោក​ គឹ​ម​ សុខ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្ដិយស​ប្រមុខ​រដ្ឋាភិបាល​៕

Share

ព័ត៌មានទាក់ទង

Image