en     km
en     km

លោកស្រី​ យី​ង​ឡាក់​ ទឹកភ្នែក​នៅ​ពេល​លោក ​ប្រា​យុទ្ធ ​រឹបអូស​ទ្រព្យសម្បតិ្ត​

Share

​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ យី​ង​ឡាក់​ ស៊ី​ណា​វា​ត្រា​ បាន​សំដែង​ការ​ឈឺចាប់​និង​ស្រក់​ទឹក​ភ្នែ​ត​ ដោយ សារ​តែ​លោក​ឧត្តមសេនីយ៍​ ប្រា​យុទ្ធ​ចាន់​អូ​ចា​ បាន​ចេញ​បទ​បញ្ញា​ឱ្យ​រឹបអូស​ទ្រព្យសម្បត្តិ​តាម​ដីកា​បង្គាប់​របស់​តុលាការ​។​

yingn

​តាម​សារព័ត៌មាន​ Thai​ The​ Nation​  ទ្រព្យសម្បត្តិ​លោកស្រី​ យី​ង​ឡាក់​ ដែល​ត្រូវ​រឹបអូស​គិត​ជា​ប្រាក់​ ៣៦​ពាន់​លាន​បាត​។​ លោកស្រី​ចាត់​ទុក​នេះ​ជា​រឿង​អយុត្តិធម៌​ បំផុត​ចំពោះ​លោកស្រី​។​  លោក​ឧបនាយករដ្ឋមន្ត្រី​ Wissanu​ Krea-ngam​ ជា​អ្នកដឹកនាំ​សមត្ថកិច្ច​ រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោកស្រី​ យី​ង​ឡាក់​។​ លោក​បាន​និយាយ​ថា​ តុលាការ​បាន​ បង្គាប់​ម្ដង​ហើយ​។​ រឿងរ៉ាវ​មក​ដល់​ពេល​នេះ​ដោយសារ​តែ​លោកស្រី​ ត្រូវ​បាន​តុលាការ​កំពូល​កាត់ក្តី​ក្នុង​កំហុស​ណ្តោ​យ​ឱ្យ​មាន​អំពើ​ពុក​រលួយ​ក្នុង​គម្រោង​ទិញ​ស្រូវ​របស់​រដ្ឋ​ដែល​ធ្វើ​ឱ្យ​កសិករ​ ខាតបង់​ប្រាក់​រាប់​ម៉ឺន​បាត​ម្នាក់ៗ​។​ បណ្តឹង​ដែល​ប្តឹង​លោកស្រី​ យី​ង​ឡាក់​ ធ្វើ​ឡើង​ដោយ​គណៈ​ក​ម្មា​ការ​ប្រឆាំង​អំពើ​រពុក​រលួយ​៕​ ប្រភព​:​ Thai​ The​ Nation​ 

Share

ព័ត៌មានទាក់ទង

Image