ប្រទេសកូរ៉េខាងជើងបានស្នើទៅប្រទេសម៉ាឡេស៊ី ឲ្យប្រគល់សាកសពលោក គឹម ជុងណាម ឲ្យកូរ៉េខាងជើង ដែលបុរសនេះត្រូវជាបងប្រុសម្ដាយទីទៃជាមួយនឹងមេដឹកនាំ គឹម ជុងអ៊ុន។
លោក គឹម ជុងណាម ត្រូវបានសម្លាប់ដោយសង្ស័យលើស្ដ្រីម្នាក់ ប្រើសារធាតុពុល ខណៈគាត់រង់ចាំជិះយន្ដហោះនៅទីក្រុង កូឡាឡាំពួរ។
អាជ្ញាធរម៉ាឡេស៊ីបានចាប់ខ្លួនស្ដ្រីម្នាក់ដែលពាក់ព័ន្ធនឹងរឿងនេះប៉ុន្ដែជនសង្ស័យដទៃទៀតនៅមិនទាន់ចាប់ខ្លួននៅឡើយទេ។ ករណីនេះកូរ៉េខាងជើងបានបញ្ជូនអ្នកតំណាងទៅប្រទេសម៉ាឡេស៊ី ដើម្បីទទួល យកសាកសពនេះដែលកំពុងស្ថិតនៅមន្ទីពេទ្យមួយនៃប្រទេសកូឡាឡាំពួរទៅប្រទេសកូរ៉េខាងជើងវិញ។ តាមលិខិតឆ្លងដែនបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះរហូតដល់ទៅពីរគឺ គឹម ជុល ឬ គឹម ជុងណាម៕ប្រភព:CNA