en     km
en     km

សម្តេច​ ហ៊ុន​ សែន​ សម្រេច​ប្តឹង​លោក​ គឹ​ម​ សុខ ​មួយ​ករណី​ទៀត​

Share

​ភ្នំពេញ​៖​លោក​ គី​ តិច​ មេធាវី​តំណាង​សម្ដេច​នាយក​រដ្ឋមន្ត្រី​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ដាក់​ពាក្យ​ បណ្ដឹង​ លោក​ គឹ​ម​ សុខ​ មួយ​ករណី​ទៀត​ បន្ទាប់​ពី​លោក​ គឹ​ម​ សុខ​ បាន​និយាយ​ថា​ ការ​គ្រប់គ្រង​រដ្ឋាភិបាល​បច្ចុប្បន្ន​ បណ្តោយ​ឱ្យ​មាន​ប្រព័ន្ធ​មួយ​ ដែល​មានការ​សម្លាប់​មនុស្ស​ហើយ​ រកមុខ​ឃាតក​មិនឃើញ​។​

kim-sok
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម

​វិធានការ​នេះ​ដែរ​ ក្រោយ​ពី​អ្នកវិភាគ​រូប​នេះ​ បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ី​សេរី​ កាលពី​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ជុំវិញ​ជំហរ​របស់​លោក​ ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​សម្តេច​ ប្តឹង​ទា​សំណង​ជំងឺ​ចិត្ត​ ៥០​ម៉ឺន​ដុល្លារ​។

​លោក​ គឹ​ម​ សុខ​ អ្នកវិភាគ​នយោបាយ​មិន​សំចៃមាត់​ ត្រូវ​បាន​សម្តេច​ ហ៊ុន​ សែន​ ប្តឹង​តុលាការ​ឱ្យ​ផ្ត​ន្ទោ​ទោស​លោក​តាម​ផ្លូវច្បាប់​និង​ទាមទារ​ប្រាក់​សំណង​ ៥០​ម៉ឺន​ដុល្លារ​ ដែល​សម្ដេច​ចោទ​ថា​ អ្នកវិភាគ​រូប​នេះ​និយាយ​ថា​ គណបក្ស​ប្រជាជន​នៅ​ពីក្រោយ​ការ​សម្លាប់​លោក​ កែម​ ឡី​ កាលពី​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៦​។​ តែ​យ៉ាងនេះ​ក្ដី​គេ​មិនដឹង​ថា​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​ទាម​ទារជំងឺចិត្ត​ ប៉ុន្មាន​ម៉ឺន​ ដុល្លារ​ទៀត​ទេ​ ៕

Share

ព័ត៌មានទាក់ទង

Image