en     km
en     km

ក្រសួង​ការងា​ព្រមាន​ចាត់ការ​តាម​ផ្លូវ​តុលាការ​ចំពោះ​បាតុកម្ម​បិទផ្លូវ​ (មានសំឡេង)

Share

​ភ្នំពេញ​៖​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក​ អ៊ិ​ត​ សំ​ហេង​ បាន​ប្រកាស​ថា​ អ្នកដឹកនាំ​បាតុកម្ម​កម្មករ​ដែល​បិទផ្លូវ​សាធារណៈ​នឹង​ប្រឈម​នឹង​បណ្តឹង​តាម​ផ្លូវច្បាប់​។​ ប៉ុន្តែ​ក្រុម​សហជីព​កម្មករ​យល់​ថា​ ការ​ដាក់​កំហិត​បែប​នេះ​មិនមែន​ជា​ដំណោះស្រាយ​សំរាប់​ក្រុម​កម្មករ​ទេ​។​

 

it-som-heng
​លោក​ អ៊ិ​ត​ សំ​ហេង ​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ

​អ្នក​នាំ​ដឹកនាំ​កម្មករ​ឲ្យ​ធ្វើ​បាតុកម្ម​តវ៉ា​ដោយ​បិទផ្លូវ​នឹង​ទទួល​រង​ពាក្យបណ្តឹង​ទៅ​កាន់​តុលាការ​។​ នេះ​គឺជា​ការ​ព្រមាន​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ពុធ​ ទី​១៥​ កុម្ភៈ​នេះ​។​ ​ការ​ព្រ មាន​ធ្វើ​ឡើង​ក្រោយ​ពី​ពិធី​បើក​ស​ន្និ​បាទ​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០១៦​ មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​បាតុកម្ម​បិទផ្លូវ​របស់​ក្រុម​កម្មករ​រោងចក្រ​ជុង​ហ្វៃ​ប្រមាណ​ជាង​ ១០០​ នាក់​ នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​ ខ​ណ្ឌ័​មាន​ជ័យ​ រាជធានី​ភ្នំពេញ​។​ បាតុកម្ម​ដោយសារ​តែ​ថៅកែ​រោងចក្រ​មិន​បាន​បើក​ប្រាក់ខែ​ឲ្យ​ពួក​គេ​ដោយ​យក​លេស​ថា​រោងចក្រ​ក្ស័យធន​។

​លោក​ អ៊ិ​ត​ សំ​ហេង​ បាន​ថ្លែង​ថា​កម្មករនិយោជិត​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ ក្នុង​ការ​តវ៉ា​ជាមួយ​ថៅកែ​រោងចក្រ​នៅ​ពេល​ដែល​ថៅកែ​នោះ​មិន​គោរព​តាម​ច្បាប់​ស្តី​ពី​សិទ្ធិ​ការងារ​របស់​កម្មករ​ តែ​ការ​តវ៉ា​នោះ​ត្រូវ​គោរព​តាម​ច្បាប់​។​ ផ្ទុយ​ទៅ​វិញ​បើ​ អ្នក​ដែល​ដឹកនាំ​ធ្វើ​បាតុកម្ម​រហូត​ដល់​មានការ​បិទផ្លូវ​ជាដើម​ត្រូវ​ទទួលទោស​តាម​ច្បាប់​។​ «​រឿង​បិទផ្លូវ​ជា​កំហុស​ព្រហ្មទណ្ឌ​អ​ញ្ចឹ​ង​អ្នក​ដែល​ជា​មេដឹកនាំ​បង្កើត​នាំ​ឱ្យ​មានរឿង​បិទផ្លូវ​គឺ​ត្រូវ​ទទួលខុសត្រូវ​តាម​ក្រមព្រហ្មទណ្ឌ​ខ្ញុំ​អំពាវនាវ​តទៅ​មុខ​ទៀត​បិទផ្លូវ​មិនមែន​ជា​ជម្រើស​ទេ​ក្មួយៗ​កម្មករ​កម្មការិនី​គឺ​ត្រូវ​តែ​វ​ចង្អុលបង្ហាញ​ថា​តើ​អ្នក​ណា​ញុះញុង​ក្មួយៗ​ឱ្យ​បិទផ្លូវ​ហើយ​ក្រសួង​នឹង​មាន​រង្វាន់​ជូន​អ្នក​ណា​ដែល​ច​ង្អុ​រ​វ​ប្រាប់​ថា​ជន​ណា​ដែល​នាំ​ឱ្យ​មានការ​បិទផ្លូវ​»​។​

​ជាមួយ​គ្នា​នេះ​លោក​រដ្ឋមន្ត្រី​ អ៊ិ​ត​ សំ​ហេង​ ក៏​បាន​ស្នើ​ឲ្យ​មានការ​វែកមុខ​អ្នក​ដែល​ដឹកនាំ​ឲ្យ​មានការ​បិទផ្លូវ​ក្នុង​បាតុកម្ម​កម្មករ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ដើម្បី​ចាប់ខ្លួន​ពួក​គេ​យក​មក​ផ្តន្ទាទោស​។​ ឆ្លើយ​តប​នឹង​ការ​លើក​ទ្បើ​ង​នេះ​ ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​ លោក​ ប៉ាវ​ ស៊ី​ណា​ យល់​ឃើញ​ថា​ ក្រសួង​ការងារ​គួរតែ​ព​ន្លឿ​ន​ការ​ដោះស្រាយ​សំណើ​របស់​កម្មករ​ជា​ជាង​ចំណាយពេល​តាម​រក​ជន​ដែល​នៅ​ពីក្រោយ​ដឹកនាំ​ធ្វើ​បាតុកម្ម​បិទផ្លូវ​។​ ទោះបីជា​យ៉ាងនេះ​ក្តី​ លោក​ ប៉ាវ​ ស៊ី​ណា​ ថា​ លោក​មិន​គាំទ្រ​ឱ្យ​កម្មករ​ធ្វើ​បាតុកម្ម​បិទផ្លូវ​នោះ​ទេ​ព្រោះ​វា​ បង្ករ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​។​ «​អ្វី​ដែល​សំខាន់​គឺ​មន្ត្រី​ដែល​ទទួល​បន្ទុក​នៅ​ក្នុង​ការ​ដោះស្រាយ​ត្រូវ​ព​ន្លឿ​ន​ក្នុង​ការ​ដោះស្រាយ​ឱ្យ​បាន​ឆាប់​ដើម្បី​ឆ្លើយ​តប​នូវ​អ្វី​ដែល​ជា​តម្រូវការ​របស់​បងប្អូន​កម្មករ​ជា​ជាង​ការ​ស្វែងរក​អ្នក​ដែល​បញ្ជា​ឬ​ក៏​សហជីព​ណា​ដែល​នៅ​ពីក្រោយ​ខ្នង​រឿង​នេះ​អី​ខ្ញុំ​យល់​ថា​វា​មិន​ចាំបាច់​នោះ​ទេ​បាទ​»​។​

​ លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ លើក​ទ្បើ​ង​ស្រ​ដៀង​គ្នា​នេះ​ដែរ​ថា​ កត្តា​ចំ​បាច់​ដែល​ក្រសួង​សាមី​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់​នៅ​ពេល​នេះ​ គឺ​ត្រូវ​ស្វែងរក​ដំណោះស្រាយ​ជូន​កម្មករ​មិនមែន​ស្វែងរក​ជន​ដែល​ដឹកនាំ​ធ្វើ​បាតុកម្ម​បិទផ្លូវ​នោះ​ទេ​។​ លោក​គូសបញ្ជាក់​ទៀត​ថា​ មូលហេតុ​ដែល​នាំ​ឱ្យ​កម្មករ​បាតុកម្ម​បិទផ្លូវ​ដោយសារ​តែ​ក្រសួង​មិន​ព​ន្លឿ​ន​ការ​ដោះស្រាយ​ជូន​ពួក​គេ​។​ «​វា​ជា​ការ​ពិត​ការ​រំលោភ​កើត​ទ្បើ​ង​ ការ​កេងប្រវ័ញ្ច​កើត​ទ្បើ​ង​នឹង​ការ​បោកប្រាស់​កើត​ទ្បើ​ង​គឺ​អត់​មាន​អ្នក​ជួយ​ដោះស្រាយ​គាត់​ជា​ពិសេស​អំ​ទ្បុ​ង​ពេល​ចុង​ក្រោយ​នេះ​ថៅកែ​បិទ​រោងចក្រ​មួយ​ទៅ​បើក​មួយ​ កេងប្រវ័ញ្ច​លុយ​កម្មករ​ដល់​អ​ញ្ចឹ​ង​គាត់​ម៉េច​ទ្រាំ​បាន​អត់​ដោះស្រាយ​ហ្នឹង​ស្រាយ​បាន​ធ្វើ​ឱ្យ​មាន​បញ្ហា​ហ្នឹង​ អ​ញ្ចឹ​ង​ក្រសួង​ត្រូវធ្វើ​រឿង​ហ្នឹង​ប្រសើរ​ជាង​ចាត់វិធានការ​ទៅ​លើ​កម្មករ​ធ្វើ​»​។​

​សូម​បញ្ជាក់​ថា​ ក្នុង​កិច្ចប្រជុំ​ការងារ​ប្រចាំឆ្នាំ​នេះ​ក្រសួង​ការងារ​នឹង​រៀបចំ​សេចក្តីព្រាងច្បាប់​មួយ​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បរ​មា​របស់​កម្មករ​និង​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិធី​ដោះស្រាយ​វិវាទ​។​ សេចក្តីព្រាងច្បាប់​ទាំង​ពីរ​ដែល​រដ្ឋមន្ត្រីក្រសួង​ការងារ​អះអាង​ថា​ ធ្វើ​ឡើង​ក្នុង​គោលដៅ​កាត់​បន្ថយ​បាតុភាព​និង​ការ​តវ៉ា​របស់​ក្រុម​កម្មករ​៕

Share

ព័ត៌មានទាក់ទង

Image