en     km
en     km

បទ​យកការណ៍​៖​ទី​អារាម​នៅ​តែ​ជាទី​ពឹង​អាស្រ័យ​របស់​កូន​កសិករ​មក​សិក្សា​នៅ​ភ្នំពេញ​

Share

​ភ្នំពេញ​៖​កាលពីដើម​ឡើយ​វត្ត​អារាម​មិន​ត្រឹមតែ​ជា​កន្លែង​ អប់រំ​មនុស្ស​ និង​ផ្ដល់​ផ្លូវចិត្ត​ ឲ្យ​មនុស្ស​ដើរមក​ផ្លូវត្រូវ​នោះ​ទេ​ តែ​វត្ត​ក៏​ជា​សាលារៀន​ដែល​ ផ្តល់​ចំណេះដឹង​សម្រាប់​កូនចៅ​ខ្មែរ​ប្រុសៗ​ ដែល​បាន​ចូល​ទៅ​បួស​រៀន​សំណាក់​ក្រោម​ព្រះពុទ្ធ​សាសនា​។​

 

pgoda-ok

​បច្ចុប្បន្ន​កម្ពុជា​មាន​សាលារៀន​ជា​ច្រើន​ ប៉ុន្តែ​គេ​នៅ​តែ​ឃើញ​វត្ត​អារាម​នៅ​តែ​ជា​ថ្នាល​បណ្ដុះ​ បណ្ដាល​ សិស្ស​ តូច​ឬ​ធំ​ក្ដី​ ឱ្យ​មានចំណេះ​ដឹងផង​ដែរ​។​

​ជាមួយ​គ្នា​នេះ​វត្ត​នៅ​តែ​ជាទី​ពឹង​សម្រាប់​កូន​កសិករ​ក្រីក្រ​មក​ពី​ស្រែ​ចម្ការ​។​ អ្នក​សិក្សា​រៀនសូត្រ​ ដែល​មក​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ស្នាក់​អាស្រ័យ​ ដើម្បី​បាន​សិក្សា​រៀន​នៅ​តាម​បណ្តា​គ្រឹះស្ថាន​អប់រំ​ផ្សេងៗ​ក្នុង​រាជធានី​ភ្នំពេញ​។​ ដោយសារ​ហេតុនេះ​ វត្ត​អារាម​នៅ​តែ​មាន​តួនាទី​ យ៉ាង​សំខាន់​ សម្រាប់​ សិស្សានុសិស្ស​ ក្រីក្រ​ នា​សម័យ​ទំនើប​នេះ​៕

Share

ព័ត៌មានទាក់ទង

Image