ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានឱ្យដឹងថា នៅពេលខាងមុខនេះ ភ្នាក់ងារផ្ទេរប្រាក់ Wing និងមិនយកកម្រៃសេវាពីប្រជាពលរដ្ឋខ្មែរនិងសាធារណជនដែលបានបង់ប្រាក់ ថ្លៃអគ្គិសនីរាប់ពីក្រោម ១០ម៉ឺនរៀល មិនចាំបាច់បង់សេវានោះទេ។
សម្ដេច ហ៊ុន សែន ថ្លែងដូចនេះ នៅក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្ដរជាតិកម្ពុជា ឆ្នាំ២០១៧ នៅសណ្ឋាគារ Inter-Continental រាជធានីភ្នំពេញ នៅថ្ងៃពុធ ទី១៥ កុម្ភៈ នេះ ។
ក្រៅពីការប្រកាសដូចនេះ សម្ដេច ក៏បានថ្លែងកោតសរសើរ ហើយជំរុញឱ្យក្រុមហ៊ុ Wing ឆាប់អនុវត្តនូវការដាក់ចេញចំណាត់នេះ ដែលសម្ដេច ថា អាចនឹងជួយកាត់បន្ថយការចំណាយ របស់ប្រជាពលរដ្ឋបានមួយចំណែកផងដែរនោះ។
កាលពីថ្ងៃចន្ទ ទី១៣កុម្ភៈ ក្នុងពិធីសម្ពោធស្ពាន នៅខេត្តកណ្ដាល សម្ដេចនាយករដ្ឋមន្ត្រីប្រកាសថា តំម្លៃភ្លើងដែល ត ចេញពី អគ្គិសនីរបស់រដ្ឋ អ្នកប្រើប្រាស់ប្រើត្រឹម ៥០គីឡូវ៉ាត់ម៉ោង គិតត្រឹម ៦១០រៀល និងក្រោម ១០គីឡូវ៉ាត់ម៉ោង ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង៕