មន្ត្រីជាន់ខ្ពស់អាមេរិកទទួលបន្ទុកសហប្រតិបត្តិការវិស័យការពារជាតិបានមកធ្វើទស្សនកិច្ច មួយនៅអាស៊ីអាគ្នេយ៍ដោយចាប់យកប្រទេសថៃ ជាទស្សនកិច្ចដំបូងសំដៅតភ្ជាប់ឡើងការធ្វើសមយុទ្ធរួមគ្នាក្នុងក្រមខណ្ឌស្ដារប្រជាធិបតេយ្យបន្ទាប់ពីរាជាណាចក្រដឹកនាំដោយរដ្ឋប្រហារ ឆ្នាំ២០១៤ ។
លោកឧត្តមនាវាទោ Harry Harris ជាមេបញ្ជាការទ័ពជើងទឹកសហរដ្ឋអាមេរិក ត្រូវបានសេតវិមានឱ្យមកធ្វើទស្សនកិច្ចនៅប្រទេសថៃនៅថ្ងៃនេះ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reutersថា ៖«យើងមកទីនេះ ដើម្បីមើលពីលំហូរសេរីភាព និងប្រជាធិបតេយ្យហើយម្យ៉ាងទៀតយើងត្រូវការឱ្យថៃក្លាយជាដៃគូរឹងមាំជាមួយយើងទាំងប្រជាធិបតេយ្យ និង សហប្រតិបត្តិការ។ យើងត្រូវជាប្រទេសក្លាយជាមេដឹក នាំតំបន់និងពិភពលោក»។
ក្នុងដំណើរទស្សនកិច្ចនេះ លោកឧត្តមនាវាទោ Harry Harris នឹងជួបលោក នាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា ដែលជំនួបនេះគឺជាការជួបស្ទាបស្ទង់ពីការសន្យារបស់មេដឹកនាំថៃរូបនេះ ក្នុងការពង្រឹងដៃគូទ្វេភា គីសំដៅស្ដារលទិ្ធប្រជាធិបតេយ្យរាជាណាចក្រនេះឡើងវិញ។
ប្រទេសថៃនឹងមានការបោះឆ្នោត នៅឆ្នាំក្រោយនេះ ដែលគេរំពឹងថា ជាការបញ្ចប់ ការគ្រប់គ្រងរបស់ពួកយោធាដែលបានកាន់អំណាចតាមរយៈរដ្ឋប្រហារខែឧសភា ឆ្នាំ២០១៤៕ The Nation