en     km
en     km

ក្រុមប្រឹក្សាសន្ដិសុខ​ UN​ ថ្កោលទោស​យ៉ាង​ខ្លាំង​ករណី​កូរ៉េ​ខាងជើង​បាញ់​កាំជ្រួច​

Share

​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ​ ទី​១៣​ កុម្ភៈ​ បាន​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​កូរ៉េ​ខាងជើង​ដែល​បាន​បាញ់​សាកល្បង​កាំជ្រួច​រំលង​ទ្វីប​ជា​ថ្មី​ម្ដងទៀត​ធ្វើ​ឲ្យ​ពិភពលោក​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​។​

unnn

​របប​ក្រុង​ព្យុ​ង​យ៉ាង​ដែល​ជា​សម្ព័ន្ធមិត្ដ​របស់​មហាអំណាច​ចិន​បាន​បាញ់​សាកល្បង​ជា​ថ្មី​ទៀត​កាំជ្រួច​រំលង​ទ្វីប​កាលពី​ថ្ងៃអាទិត្យ​ ចុង​ស​ប្ដា​ហ៍​នេះ​ដោយ​គ្រាប់​កាំជ្រួច​នោះ​បាន​រត់​ប្រហែល​ ៥០០​គីឡូម៉ែត្រ​ទើប​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ជប៉ុន​។​  

​ខណៈ​ដែល​ក្រុមប្រឹក្សាសន្ដិសុខ​ថ្កោលទោស​យ៉ាង​ខ្លាំង​នេះ​លោក​ ដូ​ណា​ល់​ត្រាំ​ ប្រធានាធិបតី​អា​មេ​រិ​កបាន​ប្ដេជ្ញា​ថា​ នឹង​ឆ្លើយ​តប​យ៉ាង​ខ្លាំង​ចំពោះ​ក្រុង​ព្យុ​ង​យ៉ាង​នៅ​ពេល​ណាមួយ​ដោយ​ចាត់​ទុក​ថា​ ការ​បាញ់​កាំជ្រួច​ដ៏​គ្រោះថ្នាក់​នេះ​គឺជា​ការ​បង្ករឿង​ជា​ថ្មី​ទៀត​។​ ប្រទេស​ដែល​ដាក់​សម្ពាធ​ឲ្យ​ក្រុមប្រឹក្សាសន្ដិ សុខ​អង្គការសហប្រជាជាតិ​ថ្កោលទោស​យ៉ាង​ខ្លាំង​នោះ​គឺ​ផ្ដើម​ដោយ​ប្រទេស​ ជប៉ុន​ អា​មេ​រិ​ក​ និង​កូរ៉េ​ខាងត្បូង​។​ ប្រទេស​សម្ព័ន្ធមិត្ដ​ទាំង​បី​នេះ​បាន​សន្យា​រួម​គ្នា​ថា​ នឹង​មិន​អត់ឱន​ឲ្យ​ក្រុង​ព្យុ​ង​យ៉ាង​ដាច់ខាត​ប្រសិនបើ​សង្គ្រាម​កើតឡើង​លើ​ឧ​ប​ទ្ធី​ប​កូរ៉េ​៕​ប្រភព​:CNA

Share

ព័ត៌មានទាក់ទង

Image