en     km
en     km

​វិភាគ​ ៖​ បើ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ តើ​សភា​ស្របច្បាប់​ឬទេ​?(មានសំឡេង)

Share

​ភ្នំពេញ​ ៖​ កម្តៅ​នយោបាយ​នៅ​ដំណាក់កាល​ចុង​ក្រោយ​ កាន់តែ​គ្រោះថ្នាក់​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​។​ គ្រោះថ្នាក់​ ដោយសារ​គណបក្ស ប្រឆាំង​ធំ​ជាងគេ​នេះ​ ត្រូវ​បាន​សមាជិក​សភា​បក្ស​កាន់​អំណាច​ ធ្វើ​ច្បាប់​ ឃា​ឃាំ​មេ​បក្ស​មិន​ឱ្យធ្វើ​នយោបាយ​ ព្រោះ​គេ​ថា​ មានទោស​ព្រហ្មទណ្ឌ​ ។​ បន្ថែម​លើ​នេះ​ មានការ​ព្រួយបារម្ភ​ពី​ការ​រំលាយ​បក្ស​នេះ​ទៀត​ផង​។​  

​តែ​សំណួរ​ សួរ​ថា​តើ​ បើ​តំណាងរាស្ត្រ​ ៥៥​ រូប​របស់​បក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​រលាយ​ទៅ​តាម​បក្ស​ដែរ​នោះ​ ចុះ​ សមាជិក​សភា​ ១២៣​ រូប​នៅ​ស្រប ច្បាប់​ដែរ​ឬទេ​។​  

​លោក​ នួន​ បូ​រិ​ន​ ជូន​ បទ​វិភាគ​នេះ​

 

សមាជិកសភាគ្រាចូលកាន់តំណែង។រូបភាពពីABC
សមាជិកសភាគ្រាចូលកាន់តំណែង។រូបភាពពីABC
បើ​កម្ពុជា​ អនុវត្ត​ច្បាប់​រំលាយ​គណបក្ស​នយោបាយ​តាម​ប្រទេស​ថៃ​ ដែល​រាជាណាចក្រ​នេះ​តែងតែ​រំលាយ​ គណបក្ស​ ដោយ​ហេតុផល​មេដឹកនាំ​បក្ស​នោះ​មាន​ពិរុទ្ធភាព​ធ្ងន់ធ្ងរ​ គឺ​គេ​រំលាយ​ទាំង​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទៀត​ដែរ​។​ តែ​ច្បាប់​របស់​ រាជាណាចក្រ​ជាប់​កម្ពុ​ជាមួយ​នេះ​ ក៏​មានការ​ហាម​ប្រាណ​ការ​ធ្វើ​ន​យោ​ បាយ​ ៥​ ឆ្នាំ​ ចំពោះ​មន្ត្រី​ បក្ស​ណា​ ឬ​តំណាងរាស្ត្រ​ណា​មានទោស​ព្រហ្មទណ្ឌ​ ប៉ុន្តែ​បក្ស​របស់​អ្នកតំណាង​រាស្ត្រ​នោះ​មិន​ត្រូវ​រំលាយ​ទេ​។​

​ការ​រំលាយ​គណបក្ស​នៅ​ថៃ​ បាន​នាំ​ឱ្យ​តំណាងរាស្ត្រ​នោះ​រលាយ​ដែរ​ ហើយ​សភា​របស់​រា​ណា​ចក្រ​នេះ​ អស់​សុពលភាព​ទៅ​តាម​នេះ​ផង​ដែរ​។​ ទីបំផុត​ សភា​ត្រូវ​បាន​រំលាយ​ទាំងស្រុង​ ហើយ​ឈាន​ដល់​ការ​បោះ​ឆ្នោត​មុន​អាណត្តិ​(Snap​ election)​។​ នៅ​ប្រទេស​ថៃ​ ស្ថាប័ន​ដែល​ផ្ដើម​ដាក់ទោស​ លើ​អ្នកតំណាង​រាស្ត្រ​ គឺ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ ។​

លោក ស្រី Ying Luck អតីតនាយករដ្ឋមន្រ្តីថៃ។រូបភាពពីហ្វេសប៊ុក
លោក ស្រី Ying Luck អតីតនាយករដ្ឋមន្រ្តីថៃ។រូបភាពពីហ្វេសប៊ុក
ស្ថាប័ន​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​ ថា​មាន​ភាព​ឯករាជ្យ​ និង​ចាប់កំហុស​ ឬ​ ផាកពិន័យ​អ្នកនយោបាយ​ណា​ដែល​ឃោសនាបោះឆ្នោត​ រំលោភច្បាប់​ ដូច​ជា​ ទិញ​សន្លឹក​ឆ្នោត​ ឬ​បំពាន​គោលការណ៍​ប្រជាធិបតេយ្យ​ជាដើម​។​ បើ​គេ​រក​ឃើញ​ថា​ គណៈកម្មាធិការ​នាយក​បក្ស​ណាមួយ​មាន​កំហុស​រហូត​ ១/៣​ គឺ​ស្ថាប័ន​ បោះ​ឆ្នោត​ត្រូវ​ប្ដឹង​ទៅ​តុលាការ​រដ្ឋធម្មនុញ្ញ​ ហើយ​ឈាន​ដល់​ការ​រំលាយ​ទាំង​ឈ្មោះ​ ទាំង​រចនាសម្ព័ន្ធ​បក្ស​នេះ​ទាំងស្រុង​។​ 

តែ​យ៉ាងណា​ក៏​ដោយ​ លោកស្រី​ យី​ង​ឡាក់​ អតីត​នាយក​រដ្ឋមន្ត្រី​ ដែល​ត្រូវ​បាន​ដកហូត​ពី​តំណែង​ ដោយ​ តុលាការ​រដ្ឋធម្មនុញ្ញ​ ករណី​លោកស្រី​បណ្ដោយ​ឱ្យ​មាន​អំពើ​ពុក​រលួយ​ ក្នុង​គម្រោង​ទិញ​ស្រូវ​របស់​រដ្ឋ​ គឺ​គណបក្ស​របស់​លោកស្រី​មិន​ត្រូវ​បាន​រំលាយ​នោះ​ទេ​ លើកលែងតែ​លោកស្រី​ និង​សហការី​របស់​លោកស្រី​ ២​ ឬ​ ៣​នាក់​ ត្រូវ​បាន​ហាម​ធ្វើ​នយោបាយ​រយៈ​ ៥​ ឆ្នាំ​។​

សរុបសេចក្ដី​ទៅ​ ការ​ដែល​នាំ​ឱ្យ​រំលាយ​គណបក្ស​នយោបាយ​ នៅ​ថៃ​ចោល​នោះ​ គឺ​លុះត្រាតែ​គណៈកម្មាធិការ​នាយក​របស់​បក្ស​នោះ​ មាន​កំហុស​រហូត​ដល់​ ១/៣​ ហើយ​កំហុស​គេ​ច្រើន​តែ​រម្លឹក​អំឡុង​ពេល​ឃោសនាបោះឆ្នោត​។​

ចុះ​ចំណែក​កម្ពុជា​វិញ​ អាច​សិក្សា​ច្បាប់​ពី​ថៃ​ ឬ​ក៏​ធ្វើ​ច្បាប់​ពិសេស​ជាង​ថៃ​ទៅ​ទៀត​?​

គេ​មិនដឹង​ថា​ សំណើ​វិសោធនកម្ម​ច្បាប់​ ស្ដី​ពី​គណបក្ស​នយោបាយ​ ដែល​សមាជិក​អចិន្ត្រៃយ៍​ សភា​មក​ពី​គណបក្សកាន់អំណាច​ បាន​កំណត់​មាត្រា​ឈាន​ដល់​ការ​រំលាយ​ បក្សនយោបាយ​ណា​នោះ​ទេ​។​ គេ​លឺ​ថា​ មានការ​ហាម​ប្រាណ​ ថ្នាក់ដឹកនាំ​កំពូលៗ​របស់​គណបក្ស​ធ្វើ​ន​យោ​យ​បាយ​ បើ​បុគ្គល​នោះ​មានទោស​តាម​ផ្លូវ​តុលាការ​។​ ក្នុង​ន័យ​នេះ​ហើយ​ មើលទៅ​សំដៅលើ​លោក​ សម​ រ​ង្ស៊ី​ ដែល​មានរឿង​ក្ដី​ជា​ច្រើន​ នៅ​តុលាការ​។​ តែ​គេ​ថា​ បើ​មេ​បក្ស​នោះ​មានទោស​ធ្ងន់ធ្ងរ​ គឺ​គេ​អាច​ឈាន​ដល់​ការ​រំលាយ​បក្ស​នោះ​ទៀត​ផង​។​

​បើ​ប្រៀបធៀប​នឹង​ច្បាប់​ប្រទេស​ថៃ​គឺ​ខុស​គ្នា​។​  ច្បាប់​ប្រទេស​ថៃ​គេ​អាច​រំលាយ​បក្ស​ គឺ​គេ​ចាប់កំហុស​គណៈកម្មាធិការ​នាយក​រហូត​ ១/៣​ ទើបបាន​គេ​រំលាយ​បក្ស​បាន​ហើយ​ តាម​អំណាច​សាលដីកា​របស់​តុលា​ ការ​រដ្ឋធម្មនុញ្ញ​ទៀត​ផង​។​ ចំណែក​កំហុស​ គឺ​គេ​យក​មក​ជំនុំជម្រះ​ជា​សាធារណៈ​ ដែល​កំហុស​កើតឡើង​អំឡុង​ឃោសនាបោះឆ្នោត​។​ ករណី​នេះ​ គេ​រំលាយ​ក្រោយ​ការ​បោះ​ឆ្នោត​  គេ​មិន​រំលាយ​មុន​ការ​បោះ​ឆ្នោត​ឡើយ​។​ តែ​លើកលែង​ ជា​កំហុស​កើតជា​ប្រព័ន្ធ​ប៉ុណ្ណោះ​។​

បើ​អនុវត្ត​ច្បាប់​ដូច​ប្រទេស​ថៃ​ គឺ​ល្អ​ម្យ៉ាងដែរ​សម្រាប់​កម្ពុជា​។​ ប៉ុន្តែ​សំណួរ​សួរ​ថា​តើ​ ឯករាជ្យ​ភាព​របស់​ ក្រុមប្រឹក្សារដ្ឋ​ធម្ម​កម្ពុជា​មាន​កម្រិត​ណា​។​ នេះ​គឺជា​ចំណោទ​មួយទៀត​ ដែល​ត្រូវ​ពិចារណា​។​

ក្នុង​អាណត្តិ​ទី​ ៥​ នេះ​ គណបក្ស​ដែល​មាន​អាសនៈ​នៅ​សភា​មាន​តែ​ ២​ បក្ស​ប៉ុណ្ណោះ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​។​ នៅ​ប្រទេស​ថៃ​មាន​ច្រើន​គណបក្ស​ក្នុង​រដ្ឋសភា​រាជាណាចក្រ​នេះ​ តែ​បើ​បក្ស​ធំ​ណាមួយ​ ត្រូវ​បាន​រំលាយ​ គឺ​សភា​ត្រូវ​តែ​រំលាយ​ដែរ​ ហើយ​ត្រូវ​តែ​បោះ​ឆ្នោត​ឡើង​វិញ​។​  គណៈ​ក​ម្មា​ការ​រៀបចំ​បោះ​ឆ្នោត​ ជា​អ្នក​ប្រកាស​កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ទៅ​តាម​ការ​បង្គាប់​របស់​តុលាការ​រដ្ឋធម្មនុញ្ញ​។​

រឿង​នេះ​ បើ​កម្ពុជា​យក​ច្បាប់​ ថៃ​មក​អនុវត្ត​គឺ​ ជា​ការ​ប្រថុយ​មួយ​របស់​បក្ស​កាន់​អំណាច​ ព្រោះថា​សមាជិក​សភា​បក្ស​សង្គ្រោះ​ជាតិ​ ៥៥​ រូប​ត្រូវ​តែ​រលាយ​តាម​បក្ស​ហើយ​នោះ​។​ មាន​ន័យ​ថា​ នៅ​សល់​តែ​សមាជិក​សភា​បក្ស​កាន់​អំណាច​ ៦៨​ រូប​ថា​តើ​សុពលភាព​សភា​ ១២៣​ រូប​នៅ​ត្រង់​ណា​។​ ចំណោទ​គឺ​ មាន​តែ​សួរ​ថា​តើ​សភា​ នេះ​បន្ត​ស្របច្បាប់​ដែរ​ឬទេ​។​ បើ​សភា​ស្ថិត​ក្នុង​កាលៈទេសៈ​ដូចនេះ​ ថា​តើ​ស្ថាប័នរដ្ឋ​ធំៗ​ ជា​ពិសេស​ ស្ថាប័ន​នីតិប្រតិបត្តិ​ត្រូវ​ប្រព្រឹត្ត​ការងារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ដោយ​របៀប​ណា​៕​ 

Share

Image
Image
Image