មនុស្សប្រហែលជា ២០០០០នាក់ នៃប្រទេសម៉ិចស៊ីកបានចាប់ផ្ដើមធ្វើបាតុកម្ម នៅរដ្ឋធានៅ MEXICO CITY ដោយទាមទារឱ្យរដ្ឋការរបស់លោក ដូណាល់ត្រាំ គោរពសិទិ្ធមនុស្ស របស់ពលរដ្ឋចំណាកស្រុក។
តាមបណ្ដាញផ្សាយព័ត៌មាន BBC អ្នកដើរក្បួនបានកាន់ទង់ជាតិម៉ិចស៊ីក ហើយស្លៀកពាក់ស ដោយច្រៀងចម្រៀងឯកភាពជាតិ សម្រាប់ប្រទេសជាតិ ម៉ិចស៊ីក។ ជាមួយគ្នានេះ ពួកតវ៉ា បាន ស្រែកប្រឆាំង ផែនការរបស់លោក ត្រាំ ធ្វើរបងព្រំដែនរវាងអាមេរិក-ម៉ិចស៊ីក។ បដារបស់បាតុករ សរសេរថា ៖«យើងស្រឡាញ់ អាមេរិក តែស្អប់អ្នករើសអើងជាតិសាសន៍»។
លោក ដូណាល់ត្រាំ បានប្រកាសដាក់ច្បាប់រឹតបន្តឹងអន្តោប្រវេសន៍ចូលអាមេរិក ភ្លាមៗបន្ទាប់ពី លោកចូលកាន់តំណែងជាប្រធានាធិបតី នៅថ្ងៃទី២០ មករា ហើយច្បាប់នេះសំដៅខ្លាំងជាងគេ លើប្រជាជនម៉ិចស៊ីកដែលជាប្រទេសជិតខាងអាមេរិក៕ ប្រភព:BBC