ភ្នំពេញ៖ ប្រេងឥន្ធនៈនៅលើទីផ្សារនៅមានតម្លៃថេរដដែល។ ក្រសួងពាណិជ្ជកម្មបានកម្រិតឲ្យសា្ថនីយ៍ប្រេងនានានៅទូទាំងប្រទេសលក់ថ្លៃខ្ពស់បំផុតសម្រាប់ សាំងធម្មតាថ្លៃ ៣,៧៥០រៀល សាំងស៊ុបពែរថ្លៃ ៣,៨៥០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៣,៤៥០ រៀលក្នុង១លីត្រ។
នេះបើយោងតាមការជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មដែលផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ ការកំណត់តម្លៃនេះមានសុពលភាពចន្លោះពីថ្ងៃទី១២ដល់ថ្ងៃទី២១ខែកុម្ភៈ។ ផ្អែកតាមការកំណត់នេះឃើញថាតម្លៃប្រេងឥន្ធនៈនៅមានតម្លៃថេរបើធៀបនឹងការកំណត់តម្លៃកាលពីខែមុន៕
Post Views: 421