ភ្នំពេញ៖ក្នុងសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ របស់មន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែកុម្ភៈនេះ អនុរដ្ឋលេខាធិកាក្រសួងរៀប ចំដែនដី នគររូបនីយកម្ម និងសំណង់បញ្ជាក់ថា អំឡុងឆ្នាំ២០១៦ ក្រសួងបានបានចែកបណ្ណកម្មសិទ្ធិដីធ្លីជួនប្រជាពលរដ្ឋទូទាំងប្រទេសជាង ៤លានបណ្ណ។
នេះបើតាមប្រសាសន៍របស់លោក សេង ថានី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ ដែលឡើងថ្លែងសន្ទរកថា។
យ៉ាងណាបើតាមអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីដដែល ឲ្យដឹងទៀតថា ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការចែកបណ្ណកម្មសិទ្ធិដីធ្លីជួនពលរដ្ឋក្នុងនោះក្រសួងក៏បានទទួលពាក្យ បណ្តឹងទំនាស់ដីធ្លីចំនួន ៧,៥០០ករណី ហើយដោះស្រាយបញ្ចប់ទំនាស់បានចំនួន ជាង ៣,៥០០ករណី និងករណីបញ្ចូនទៅសមត្ថកិច្ចដោះស្រាយបន្ដជាង ២,៥០០ករណី។ ដោយឡែកបណ្ដឹងស្ដីពីដីដែលស្ថិតនៅក្រៅក្របខ័ណ្ទមានជាង ៧០០ករណី៕