កាលពីថ្ងៃម្សិលមិញប្រទេសកូរ៉េខាងជើងបានបាញ់កាំជ្រួចរំលងទ្វីបក្នុងការសាកល្បងជាថ្មីម្ដង ទៀត ចូលទៅសមុទ្រប្រទេសជប៉ុន ដែលគេមើលឃើញថា ជាការផ្គើននឹងការព្រមានរបស់ប្រ ធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ។
តាមសេចក្ដីរាយការណ៍របស់ក្រសួងការបរទេសកូរ៉េខាត្បូង កាំជ្រួចនេះហោះបានចំងាយដី ៥០០គីឡូម៉ែត្រ ធ្លាក់ចូលក្នុងសមុត្រនៃប្រទេសជប៉ុន។ យ៉ាងណាក៏ដោយគេមើលឃើញថា ការបាញ់កាំជ្រួចរបស់ទីក្រុង ព្យុងយ៉ាង ជាថ្មីម្ដងទៀតនេះ ទោះមិនមែនជារឿងថ្មីក៏ដោយ ប៉ុន្ដែវាជាការផ្គើននឹងការព្រមានរបស់រដ្ឋការលោក ដូណាល់ត្រាំ។
ទាក់ទិនរឿងនេះក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបានប្រញាប់ជួបប្រជុំគ្នាជាបន្ទាន់ដើម្បីថ្កោលទោសនិងបន្ថែមការដាក់ទណ្ឌកម្មលើរបបកុំមុយនីសមួយនេះបន្ថែមទៀត៕ ប្រភព:AFP