en     km
en     km

ឥណ្ឌូ​នេ​ស៊ី​ជំរុញ​ឲ្យ​ភូមា​បញ្ឈប់​ការ​បង្ក្រាប​ទៅ​លើ​សហគមន៍​រ៉ូ​ហ៊ី​យ៉ា​

Share

​ភូមា​៖​រដ្ឋមន្ដ្រី​ការ​បរទេស​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​ភូមា​ព​ន្លឿ​ន​ការ​ដោះ ស្រាយ​សន្ដិភាព​និង​ឈប់​បង្ក្រាប​ទៅ​លើ​ពួក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ដោយ​ព្រមាន​ថា​ វា​អាច​នាំ​ឲ្យ​មាន​អ​ស្ថិរភាព​នៅ​ទូ​ទាំង​អាស៊ី​អាគ្នេយ៍​។​

rohingyay
ស្រ្ដីសហគមន៍រ៉ូហ៊ីងយ៉ា

​គិត​មក​ដល់​ពេល​នេះ​សហគមន៍​រ៉ូ​ហ៊ីង​យ៉ា​ភូមា​ ដែល​គេ​ថា​ជា​ជនអន្ដោប្រវេសន៍​មក​រស់នៅ​ប្រទេស​ភូមា​កាលពី​សម័យ​អាណានិគម​អង់គ្លេស​ត្រូវ​បាន​បណ្ដេញ​ចេញពី​ប្រទេស​ភូមា​ ដោយសារ​តែ​រដ្ឋធម្មនុញ្ញ​របស់ប្រទេស​នេះ​ ចាត់​ទុក​ពួក​គេ​ជា​អន្ដោប្រវេសន៍​ខុសច្បាប់​។​ មក​ដល់​ពេល​នេះ​សហគមន៍​រ៉ូ​ហ៊ីង​យ៉ា​ជិត​ ៧​ម៉ឺន​នាក់​ បាន​ភៀសខ្លួន​ត្រឡប់​ទៅ​ប្រទេស​បង់​ក្លា​ដេ​ស​និង​ប្រទេស​មួយ​ចំនួន​ទៀត​ ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​។

​រដ្ឋមន្ដ្រី​ការ​បទេស​ឥណ្ឌូ​នេ​ស៊ី​លោក​ Retno​ Marsudi​ ដែល​ស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហ​បូ​រី​បាន​និយាយ​ថា​ រដ្ឋាភិបាល​នៃ​ប្រទេស​ភូមា​ត្រូវ​តែ​បង្កើត​ឲ្យ​បាន​នូវ​ដំណោះស្រាយ​ការ​បង្រួបបង្រួម​ជាតិ​ឲ្យ​បាន​ឆាប់​បំផុត​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​ជាតិ​សាសន៍​នេះ​ ដែល​លោក​ថា​ ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​គោ លការណ៍​មនុស្សធម៌​និង​សន្ដិសុខ​ក្នុង​តំបន់​។​

​កាលពី​ស​ប្ដា​ហ៍​មុន​នាយក​រដ្ឋមន្ដ្រី​ម៉ា​ឡេ​ស៊ី​លោក​ ណា​ជីប​ រ៉ា​ហ្សា​ក់​ ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ភូមា​បញ្ចប់​ការ​រើសអើង​ជាតិ​សាសន៍​នេះ​ផង​ដែរ​។​ (AFP)

Share

ព័ត៌មានទាក់ទង

Image