ភ្នំពេញ ៖ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៦ មានចំនួនស្ត្រីច្រើនជាងបុរសដែលបញ្ជាក់បានថា ស្ត្រីត្រូវបានលើកកម្ពស់ជាងបុរសឱ្យចូលរួមប្រទ្បូកទៅក្នុងវិស័យនយោបាយ។ ការថ្លែងដូចនេះធ្វើទ្បើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៦ នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៧។
សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធស្ត្រីនិងមន្ត្រី គ.ជ.ប ថា បញ្ជីបោះឆ្នោតថ្មីដែលមានស្ត្រីច្រើនជាងបុរស គឺជារឿងល្អប្រសើរ ព្រោះសិទ្ធិស្ត្រីត្រូវបានលើកកម្ពស់តាមរយៈការចូលរួមជ្រើសរើសអ្នកដឹកនាំដែលខ្លួនពេញចិត្តធ្វើជាអ្នកគ្រប់គ្រងប្រទេស។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ថា ការចុះបញ្ជីឈ្មោះបោះឆ្នោតនៅអាណត្តិនេះមានស្ត្រីច្រើនជាងបុរសដែលសបញ្ជាក់ឱ្យឃើញថា ស្ត្រីត្រូវបានលើកតម្កើងឱ្យចូលរួមប្រទ្បូកក្នុងវិស័យនយោបាយ។ «ជាការពិតយើងឃើញថាប្រទេសមួយនេះមានការរីកចំរើនត្រង់ដែរថា សិទ្ធិរបស់ស្ត្រីត្រូវបានលើកក ម្ពស់ណាស់យ៉ាងហោចណាស់ក៏តួលេខ ៥៣,៥៤ % នេះគឺជាតួលេខដែលស្ត្រីត្រូវបានលើកកម្ពស់ជាងបុរស»។
ទាក់ទងនឹងការលើកទ្បើងនេះ នាយិកាអង្គការសីលការ លោក ស្រី ធីតា ឃឹះ សាទរដែលមានស្ត្រីកាន់តែច្រើនចាប់ផ្តើមយល់ដឹងពីសារៈប្រយោជន៍នៃការចូលរួមទៅចុះឈ្មោះបោះឆ្នោត។ លោក ស្រី ធីតា ឃឹះ បន្តថាការចុះឈ្មោះបោះឆ្នោតនៅអាណត្តិនេះ មានចំនួនស្ត្រីកើនទ្បើង បង្ហាញឱ្យឃើញថា ស្ត្រីគឺពិតជាមានសារៈសំខាន់ក្នុងការួមចំណែកធ្វើឱ្យសង្គមកាន់តែមានភាពល្អប្រសើរទ្បើងតាមរយៈការជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្តធ្វើជាថ្នាក់ដឹកនាំ ឬឈរឈ្មោះជាបេក្ខជនដែលឱ្យគេបោះឆ្នោតជាដើម។ «ខ្ញុំជឿថា ស្ត្រីនៅក្នុងអាណត្តិនេះគាត់មានការយល់ដឹងច្រើនទៅក្នុងការដែលគាត់ចេញធ្វើការសម្រេចចិត្តការងាររឿងចុះឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ ឬមួយក៏បោះឆ្នោតអីផ្សេ ងៗគាត់ដូចជាមានការយល់ដឹងច្រើនដូច្នេះសង្ឃឹមថា នៅក្នុងរដូវនេះការសម្រេចចិត្តរបស់គាត់នឹងមាន ការប៉ះពាល់ទៅដល់ហ្នឹងសេចក្តីសម្រេចចិត្តអាណត្តិនេះ និងអាណត្តិលើកក្រោយ»។
តាមតារាងលទ្ធផលផ្លូវការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ដែលប្រកាសផ្សាយជាសាធារណៈនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានឱ្យដឹងថា ពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោតសរុបមាន ជាង ៧ លាននាក់ (៧.៨៦៥.០៣៣នាក់) គិតជាភាគរយ ៨១,៣៨%។ ក្នុងចំណោមអ្នកចុះឈ្មោះទាំងនោះមានស្ត្រីជាង ៤លាន នាក់ (៤.២១០.៩១៤នាក់) គិតជាភាគរយ ៥៣,៥៤ % យុវ ជនជាង ២លានាក់ (២.៦២១.១៩០នាក់) គិតជាភាគរយ ៣៣% ក្នុងនោះនារីជាង ១លាននាក់ (១.៣៦៩.០៤៦នាក់)។ ចំណែកការិយាល័យបោះឆ្នោតសរុបមាន ជាង ២ម៉ឺនការិយាល័យ (២២.១៤៨)៕