en     km
en     km

លោក​ សម​ រ​ង្ស៊ី​ ៖​ ខ្ញុំ​លាលែង​ពី​តំណែង​គឺ​ដើម្បី​ការពារ​បក្ស​ឆ្ពោះទៅ​ការ​បោះ​ឆ្នោត​(មានសំឡេង)

Share

ប៉ារីស ៖ ​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​ប្រកាស​លាលែង​ចេញ​តំណែង​ជា​ប្រធាន​បក្ស​ នៅ​រសៀល​ថ្ងៃ​ទី​ ១២​ កុម្ភៈ​នេះ​ បាន​ធ្វើការ​បំភ្លឺ​ពី​ការ​លាលែង​ពី​តំណែង​របស់​លោក​ ចំពោះ​មុខ​គណៈកម្មាធិការ​នាយក​ គណបក្ស​សង្គ្រោះ​ជាតិ​ តាម​រយៈ​ប្រព័ន្ធ​ Skype​ ពីប្រទេសបារាំង ថា​ គឺ​ដើម្បី​ការពារ​គណបក្ស​សង្គ្រោះ​ជាតិ​ បញ្ចៀសការរំលាយគណបក្ស។​

សូម​ស្តាប់​ប្រសាសន៍​លោក​ សម​ រ​ង្ស៊ី​ ដូច​តទៅ​!

លោក សម រង្ស៊ី ប្រធានបក្សសង្ក្រោះជាតិ។ រូបភាពពីហ្វេសប៊ុកលោក សម រង្ស៊ី
លោក សម រង្ស៊ី ប្រធានបក្សសង្ក្រោះជាតិ។ រូបភាពពីហ្វេសប៊ុកលោក សម រង្ស៊ី

​នៅ​រសៀល​ថ្ងៃនេះ​ដែរ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​បើក​កិច្ចប្រជុំ​នៃ​គណៈ​អចិន្ត្រៃយ៍​បក្ស​សង្គ្រោះ​ជាតិ​ដោយ​សម្រេច​ប្រគល់​សិទ្ធិ​ជូន​ឯកឧត្តម​ កឹ​ម​ សុខា​ អនុ​ប្រ​ធា​គណបក្ស​ ទទួល​តួនាទី​ជា​ប្រធាន​ស្តីទី​ដើម្បី​ដឹកនាំ​គណបក្ស​រហូត​ដល់​មានការ​ជ្រើសរើស​ប្រធាន​គណបក្ស​ថ្មី​។​
​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​បន្ថែម​ថា​ ឯកឧត្តម​ កឹ​ម​ សុខា​ នឹង​កាន់​តួនាទី​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ រហូត​ដល់​ថ្ងៃ​ទី​ ៧​ ខែមេសា​ឆ្នាំ​ ២០១៨​ ជា​ពេលវេលា​ដែល​គណបក្ស​នឹង​ប្រារព្ធ​ធ្វើ​សមាជ​ជា​ផ្លូវការ​៕

Share

ព័ត៌មានទាក់ទង

Image