en     km
en     km

លោក​ សម​ រ​ង្ស៊ី​ ថា​ រដ្ឋសភា​ជា​ទីងមោង​របស់​បក្ស​កាន់​អំណាច​ តែ​រដ្ឋសភា​បដិសេធ​

Share

ភ្នំពេញ ៖ ​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បន្ត​វាយប្រហារ​ជា​ថ្មី​ទៀត​ មក​លើ​ស្ថាប័ន​រដ្ឋសភា​ដែល​លោក​ចាត់​ទុក​ថា​ ជា​ទីង មោង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​ យ៉ាងណា​ អ្នកនាំពាក្យ​រដ្ឋសភា​លោក​ ឡេ​ង​ ប៉េង​ឡុ​ង​ ចាត់​ទុក​សម្តី​របស់​លោក​ សម​ រ​ង្ស៊ី​ ថា​ជា​ការ​និ យាយ​មិន​បានការ​។​

 

លោក សម រង្សី ប្រធានគណបក្សសង្រ្គោះជាតិ
លោក សម រង្សី ប្រធានគណបក្សសង្រ្គោះជាតិ
ប្រធាន​គណបក្សប្រឆាំង​ លោក​ សម​ រ​ង្ស៊ី​ នៅ​រយៈពេល​ចុង​ក្រោយ​នេះ​បាន​បន្ត​វាយប្រហារ​មក​លើ​នាយក​រដ្ឋមន្ត្រី​ជា​បន្តបន្ទាប់​ ខណៈ​លោក​ចោទ​ថា​ប្រមុខ​រដ្ឋាភិបាល​ បាន​បញ្ជា​ឱ្យ​មានការ​កែប្រែ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ ដើម្បី​រំលាយ​ជីវិត​នយោបាយ​របស់​លោក​។​ ថ្ងៃនេះ​ទៀត​សោត​លោក​ សម​ រ​ង្ស៊ី​ បាន​វាយប្រហារ​មក​លើ​រដ្ឋសភា​ ដោយ​សរសេរ​លើ​លោក​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​ រដ្ឋសភា​បច្ចុប្បន្ន​ជា​ទីងមោង​របស់​គណ បក្សកាន់អំណាច​ ដែល​លោក​ថា​ រដ្ឋសភា​កំពុង​រៀបចំ​ច្បាប់​ថ្មី​មួយ​ ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​យក​រូប​លោក​ធ្វើ​ជា​លេស​។​

លោក​ សម​ រ​ង្ស៊ី​ ថា​ប្រសិនបើ​ច្បាប់​ស្តី​ពី​ គណបក្ស​នយោបាយ​ត្រូវ​បាន​កែប្រែ​មែន​ នោះ​កម្ពុជា​នឹង​មាន​ប្រព័ន្ធ​បក្ស​តែ​មួយ​ដូច​កាលពី​សម័យ​កុ​ម្មុ​យ​និ​ស្ត​។​ លោក​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ជា​បក្ស​មួយ​ដែល​មាន​អត្ថិភាព​បំផុត​ក្នុង​ការ​យកឈ្នះ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ដូច្នេះ​នាំ​ឱ្យដៃ​គូរ​ម្ខាង​ទៀត​ចង់​កម្ចាត់​លោក​ចេញពី​ឆាកនយោបាយ​។​

សម្តេច ហ៊ុន សែន ថ្ងៃប្រជុំសភា សុបចោលប្រការ៤៨ (បី)ថ្មី ។
សម្តេច ហ៊ុន សែន ថ្ងៃប្រជុំសភា សុបចោលប្រការ៤៨ (បី)ថ្មី ។

ការ​លើក​ឡើង​របស់​មេ​បក្ស​ប្រឆាំង​ដែល​ត្រូវ​រដ្ឋាភិបាល​ឃា​ឃាំង​មិន​ឱ្យ​ចូល​ស្រុក​នេះ​ គឺ​ស្រប​ពេល​ដែល​ សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ដៃ​រដ្ឋសភា​ហើយ​ នៅ​រសៀល​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ម្សិលមិញ​។​ ហើយ​ច្បាប់​នេះ​ នឹង​ត្រូវ​បើក​កិច្ចប្រជុំ​គណកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ នៅ​ថ្ងៃ​ទី​១៣​ កុម្ភៈ​។​

ឆ្លើយ​តប​បញ្ហា​នេះ​ លោក​ ឡេ​ង​ ប៉េង​ឡុ​ង​ អគ្គលេខាធិការ​នៃ​រដ្ឋសភា​ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​ ថ្លែងប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​ ១១​ កុម្ភៈ​នេះ​ ដោយ​មិន​ចាប់អារម្មណ៍​លើស​ម្តី​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ​ទេ​ ហើយ​លោក​ថា​ការ​លើក​ឡើង​របស់​ លោក​ សម​ រ​ង្ស៊ី​ ជាស​ម្តី​មិន​បានការ​។​ លោក​ ឡេ​ង​ ប៉េង​ឡុ​ង​ បញ្ជាក់​ថា​ ការ​កែប្រែ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ​ គឺ​ឈរ​លើ​គោលការណ៍​ច្បាប់​ និង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​។​ «​លោក​ សម​ រ​ង្ស៊ី​ គាត់​តែងតែ​និយាយ​បង្អាប់​សភា​វា​ច្រើន​ដង​ហើយ​ ប៉ុន្តែ​គាត់​ធ្វើ​ពហិការ​មិន​ចូល​សភា​ ក្រោយមក​គាត់​ចូល​ អ​ញ្ចឹ​ង​សម្តី​គាត់​នេះ​មិន​បានការ​អី​ទេ​។​»

ក្នុង​សម័យប្រជុំ​សភា​កាលពី​ថ្ងៃ​ទី​៣១​ មក​រា​ សម្តេច​ ហ៊ុន​ សែន​ បាន​ប្រតិកម្ម​ដោយ​បញ្ជា​ប្រាប់​ទៅ​សភា​គណបក្ស​ប្រជាជន​របស់​លោក​ ឱ្យធ្វើ​ញត្តិ​ទៅ​ប្រធានរដ្ឋសភា​ ដើម្បី​កែប្រែ​ច្បាប់​ ស្តី​ពី​គណបក្ស​ន​យោ​ បាយ​ ដោយ​ប​ញ្ជូ​ល​មាត្រា​ថ្មី​មួយ​ ឬ​កថា​ខ័​ណ្ឌ​ថ្មី​ដើម្បី​ដកសិទ្ធិ​អ្នកនយោបាយ​ ដែល​សម្តេច​ថា​ជា​ទណ្ឌិត​មិន​ឱ្យធ្វើ​នយោបាយ​។​ លោកនាយក​រដ្ឋមន្ត្រី​ថា​ គេ​មិន​ដែល​ទុក​ឱ្យ​អ្នកមាន​ទោស​មាន​សិទ្ធិ​ធ្វើ​នយោបាយ​នោះ​ទេ​ ដែល​សម្តេច​ថា​ សូ​ម្បី​តែ​ប្រទេស​ថៃ​គេ​ក៏​រំលាយ​គណបក្ស​នយោបាយ​ផង​ដែរ​ ប្រ​សិប​បើ​មេ​បក្ស​មាន​កំហុស​ព្រហ្មទណ្ឌ​។​

លោក​ សម​ រ​ង្ស៊ី​ បាន​សរសេរ​បន្ត​ថា​ ច្បាប់​ដែល​តុបតែង​ឡើង​គឺ​ដើម្បី​គ្រាន់តែ​ដកហូត​តួនាទី​លោក​តែ​ប៉ុណ្ណោះ​ គឺ​មិន​មាន​ឥទ្ធិពល​អ្វី​ទេ​ក្នុង​ឆាក នយោបាយ​នៃ​ប្រទេស​កម្ពុជា​។​ លោក​ថា​ បើ​ទោះបីជា​លោក​លះបង់​រាល់​តួនាទី​ក្នុង​ជួរ​គណបក្ស​ ក៏​លោក​នៅ​តែ​ជា​និមិត្ត​រូបតំណាង​ឲ្យ​ទឹកចិត្ត​ប្រ ជារាស្ត្រ​ ដែល​ប្រឆាំង​របប​ផ្តាច់​ការ​ និង​អំពើ​ពុក​រលួយ​សព្វថ្ងៃ​។​

Share

ព័ត៌មានទាក់ទង

Image