ភ្នំពេញ ៖ កម្មករ កម្មការិនីនៅក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ នៅកម្ពុជានឹងទទួលបានរបបសន្តិសុខសង្គមថែទាំសុខភាពចំនួន ៦ ប្រភេទ។
សេវាសុខភាពនៃរបបសន្តិសុខសង្គម រួមមានសេវា ចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត សេរ៉ូមប្រឆាំងជំងឺឆ្កែឆ្កួត ប្រឆាំងជំងឺតេតាណូស សេរ៉ូមប្រឆាំងពិសពស់ សេវាពិនិត្យឈាមរកជំងឺពកក និងការព្យាបាលជំងឺមហារីក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្សព្វផ្សាយកាលពីថ្ងៃទី ៨ ខែកុម្ភៈ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់អត្រាភាគទានថែទាំសុខភាពសម្រាប់ និយោជក ឬម្ចាស់សហគ្រាសគ្រឹះស្ថាន ១,៣ ភាគ រយនៃប្រាក់ឈ្នួលមធ្យមរបស់កម្មករ និយោជិត។ ចំណែកកម្មករ កម្មការិនី បង់វិភាគទានថែទាំសុខភាពប្រមាណ ៦០០០ រៀល ទៅ ៧០០០រៀល ក្នុងមួយខែ។
តាមសេចក្តីប្រកាសព័ត៌មានដដែល កម្មករ កម្មការិនីអាចប្រើប្រាសសេវាថែទាំសុខភាពគឺផ្តល់ដោយសុខាភិបាលសាធារណៈ ឬវិទ្យាស្ថានសាធារ ណៈ ដោយការទូទាត់ថ្លៃសេវាសុខភាពបន្ទុករបស់បេឡាជាតិរបបសន្តិសុខសង្គម។
បើយោងតាមកិច្ចព្រមព្រៀងមូលដ្ឋានសុខាភិបាលទូទាំងប្រទេសចំនួន ៧៨៣ រួមមានមន្ទីរពេទ្យថ្នាក់ជាតិចំនួន ៣ មន្ទីរពេទ្យបង្អែកចំនួន ១០០ និង ៦៨០ មណ្ឌលសុខភាព។
បើតាមសេចក្តីប្រកាសព័ត៌មាននេះ បេឡាជាតិរបបសន្តិសុខសង្គមនឹងចាប់ផ្តើមអនុវត្តសេវាថែទាំសុខភាពដំបូងចំពោះរោងចក្រ សហគ្រាស នៅខេត្តកណ្តាល ខេត្តកំពងស្ពឺ និងរាជធានីភ្នំពេញ។ ហើយបេឡាជាតិនឹងពង្រីកសេវាថែទាំសុខភាពទូទាំងប្រទេសនៅក្នុងឆ្នាំ ២០១៨។
បើយោងតាមអនុក្រឹត្យចុះកាលពីថ្ងៃទី ៦ ខែ កមរា ឆ្នាំ ២០១៦ ស្តីពីការបង្កើតរបបសន្តិសុខសង្គម បានបញ្ជាក់ថា ជនទាំងឡាយណាដែលស្ថិតនៅក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារ និងកំណត់អត្តសញ្ញាណកម្មករ និយោជិតឡើងវិញ ដោយផ្តោតលើវិស័យកាត់ដេរ និងផលិតស្បែកជើងមានសមាជិកចំនួន ៦០៣ សហគ្រាស និងកម្មករ និយោជិតជាង ៦០០,០០០នាក់។ សហគ្រាសចំនួន៣៤៥ ជាប់វិភាគទាន ក្នុងនោះសហគ្រាសបង់វិភាគទាន ៣១២ ដោយមានកម្មករ និយោជិតជាង ២៨ម៉ឺននាក់ ទទួលបានភាគទានជាង ១៦ម៉ឺន លានរៀល៕