ក្រុងម៉ានីល ៖ គ្រោះរញ្ជួយដីបានវាយប្រហារតំបន់ភាគខាងត្បូងប្រទេសហ្វីលីពីនកាលពីថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់បួននាក់ នឹងធ្វើឱ្យផ្តួលរំលំអគារ ហើយអ្នកស្រុកត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន។
គ្រោះរញ្ជួយដីកម្រិត ៦,៥ រ៉ិចទ័របានវាយប្រហារទីក្រុង Surigao ចំងាយជាង ៧០០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល។ រហូតមកទល់ពេលនេះ គេនៅមិនដឹងចំនួនមនុស្សពិតប្រាកដប៉ុន្មាននាក់ដែលត្រូវបានគេជឿថាត្រូវជាប់នៅក្នុងគំនរបាក់បែកនោះទេ៕ប្រភព៖CNA
Post Views: 214