en     km
en     km

កម្ពុជា​នឹង​ទទួល​បាន​រថយន្តក្រុង​ ២៨០​ គ្រឿង​ពី​ ចិន​ និងជប៉ុន​

Share

ភ្នំពេញ​ ៖​ ប្រទេស​ជប៉ុន​-​ចិន​ នឹង​ផ្តល់​រថយន្តក្រុង​ ២៨០​ គ្រឿង​ដល់​កម្ពុជា​ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ ស្រប​ពេល​ដែល​កម្ពុជា​មាន​រថយន្តក្រុង​ចំនួន​ ៥៧​ គ្រឿង​កំពុង​ដំណើរ​ការសព្វថ្ងៃ​។​ នេះ​បើ​យោង​តាម​គេហទំព័រ​សាលា​រា​ធានី​ភ្នំពេញ​ដែល​បាន​បង្ហោះ​ផ្សាយ​ជា​សាធារ ណៈ​នា​ពេល​ថ្មីៗ​នេះ​។​

រថយន្តរបស់សាលារាជធានី។
រថយន្តរបស់សាលារាជធានី។
​គេហទំព័រ​សាលាក្រុង​បានឱ្យ​ដឹង​ទៀត​ថា​ អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ លោក​ អៀង​ អូន​នី​ បាន​ដឹកនាំ​កិច្ចប្រជុំ​ឆ្លង​ផែនការ​សកម្ម​ការងារ​គម្រោង​បច្ចេកទេស​ ធ្វើ​ឱ្យ​ប្រសើរ​ទ្បើ​ង​នូវ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​។​ កិច្ចប្រជុំ​ធ្វើ​ទ្បើ​ង​ក្នុង​គោលបំណង​ដើម្បី​កែទម្រង់​ធ្វើ​ឱ្យ​ប្រសើរ​ទ្បើ​ង​នូវ​សេវា​ដឹក​ជញ្ជូន​សា​ធា​រៈ​រថយន្តក្រុង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​កិច្ចប្រជុំ​នោះ​ផ្តោត​សំខាន់​ទៅ​លើ​ការ​បង្កើន​សមត្ថភាព​ប្រតិបត្តិ​ការណ៍​ បង្កើន​ការ​ថែទាំ​និង​ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​ ផ្តល់​ការ​បណ្តុះ បណ្តាល​អ្នកបើកបរ​ និង​អ្នកបម្រើ​ការ​នៅ​លើ​រថយន្ត​បង្កើន​សមត្ថភាព​ការ​គ្រប់គ្រង​ពលកម្ម​ និង​លើកកម្ពស់​ការ​គ្រប់គ្រង​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​ បង្កើន​សមត្ថភាព​លើកកំពស់​លើស​ម្ថ​ភាព​ធ្វើ​គោលនយោបាយ​ដឹក​ជញ្ជូន​សាធារណៈ​។​

​ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​កម្ពុជា​ នឹង​ទទួល​បាន​រថយន្តក្រុង​ពី​រដ្ឋាភិបាល​ជប៉ុន​ចំនួន​ ១៨០​ គ្រឿង​ និង​ទទួល​បាន​ពី​រដ្ឋាភិបាល​ចិន​ ចំនួន​ ១០០​ គ្រឿង​ នៅ​ពេល​ខាង​មុខ​ដ៏​ឆាប់​នេះ​។​

សូម​ជំរាប​ថា​បច្ចុប្បន្ន​សាលា​រាជធានី​ភ្នំពេញ​ បាន​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ដឹក​ជញ្ជូន​រថយន្ដក្រុង​សាធារណៈ​ចំនួន​៥៧​គ្រឿង​ដែល​មាន​៣​ខ្សែ​កំពុង​ដំណើរការ​ ហើយ​នៅ​ត្រឹម​ឆ្នាំ​២០២០​ សាលា​រាជធានី​ភ្នំពេញ​នឹង​ពង្រីក​ឲ្យ​បាន​ ១០​ខ្សែ​បន្ថែម​ទៀត​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​អ្នក​ធ្វើ​ដំណើរ​ក្នុង​រាជធានី​ភ្នំពេញ​៕

Share

ព័ត៌មានទាក់ទង

Image