en     km
en     km

លោក​សមរ​ង្ស៊ី​៖​តុលាការ​អា​មេ​រិ​ក​សម្រេច​ទទួល​ពាក្យបណ្តឹង​ករណី​ឃាតកម្ម​លោក​បណ្ឌិត​ កែម​ ឡី​

Share

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម​ រ​ង្ស៊ី​ បាន​អះអាង​ ថា​តុលាការ​សហរដ្ឋអាមេរិក​បាន​សម្រេច​ទទួល​ពាក្យបណ្តឹង​របស់​លោក​ករណី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ Chevron​ ដែល​ជា​ម្ចាស់​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​ Caltex​ នៅ​កម្ពុជា​ បញ្ចេញ​វិ​ឌី​អូ​កា​ម៉េ​រា​សុវត្ថិភាព​ អំពី​ឃាតកម្ម​លោក​ បណ្ឌិត​ កែម​ ឡី​។​ ​តែ​មន្ត្រី​នាំពាក្យ​ រដ្ឋាភិបាល​ថា​ ការ​បញ្ចេញ​វិ​ឌី​អូ​ កា​ម៉េ​រា​សុវត្ថិភាព​ ករណី​លោក​ បណ្ឌិត​ កែម​ ឡី​ គឺ​ ស្ថិត​នៅ​លើ​ដៃ​របស់​តុលាការ​កម្ពុជា​ មិន​ស្ថិត​នៅ​លើ​ក្រុមហ៊ុន​ Chevron​ នោះ​ឡើយ​។​ 

keam-ley

​លោក​ បណ្ឌិត​កែម​ ឡី​ អ្នកវិភាគ​សង្គម​ដ៏​ល្បីល្បាញ​ ត្រូវ​ឃាតករ​បាញ់​សម្លាប់​នៅ​ក្នុង​ផ្សារ​ Mart​ ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​ Caltex​ ក្បែរ​ភ្លើងស្តុប​បូកគោ​ កណ្តា​ក​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​ទី​ ១០​ កក្កដា​ ឆ្នាំ​ ២០១៦​។​​រ​ហូត​មក​ដល់​ពេល​នេះ​ អាជ្ញាធរ​កម្ពុជា​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ភ្លាមៗ​ឈ្មោះ​ ជួប​ សម្លាប់​ ដែល​បាន​អះអាង​ថា​ ខ្លួន​គេ​ជា​អ្នក​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​។​
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ បាន​សរសេរ​នៅ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​នៅ​ថ្ងៃ​ទី​ ១០​ ខែ​ កុម្ភៈ​នេះ​ ថា​ តុលាការ​អា​មេ​រិ​កបាន​ទទួល​សំណើរ​របស់​លោក​ដែល​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ Chevron​ បញ្ចេញ​វិ​ឌី​អូ​ កា​ម៉េ​រា​សុវត្ថិភាព​ អំពី​ឃាតកម្ម​លោក​ បណ្ឌិត​ កែម​ ឡី​ ។​

​លោក​ សម​ រ​ង្ស៊ី​៖«​ម្សិលមិញ​នេះ​ តុលាការ​ រដ្ឋ​ California​ សហរដ្ឋអាមេរិក​ បាន​សម្រេច​ទទួលយក​ សំណើ​របស់ខ្ញុំ​ ទាមទារ​ឲ្យ​ក្រុមហ៊ុន​ Chevron​ ដែល​ជា​ម្ចាស់​ស្ថានីយ៍​ប្រេងសាំង​ Caltex​ នៅ​ប្រទេស​កម្ពុជា​ បញ្ចេញ​វី​ដេ​អូ​ កា​ម៉េ​រា​សុវត្ថិភាព​ ដែល​បាន​ថត​ពី​រូបភាព​ នៃ​ការ​បាញ់​សម្លាប់​លោក​ បណ្ឌិត​ កែម​ ឡី​ កាលពី​ថ្ងៃ​ទី​ ១០​ ខែកក្កដា​ ឆ្នាំ​ ២០១៦»​។​

​លោក​ សម​ រ​ង្ស៊ី​ បាន​បញ្ជាក់​ថា​ តុលាការ​អា​មេ​រិ​ក​យល់​ឃើញ​ថា​ បណ្ដឹង​របស់​លោក​នេះ​ទាក់ទង​ទៅ​នឹង​ក្តីក្តាំ​២​ផ្សេង​ទៀត​ គឺ​បណ្តឹង​របស់​លោក​ ហ៊ុន​ សែន​ ដែល​ប្តឹង​លោក​ពី​បទ​បរិហា​កេរ្តិ៍​នៅ​តុលាការ​ប្រទេស​កម្ពុជា​ ក្រោយ​ពី​លោក​ចោទ​លោក​ ហ៊ុន​ សែន​ ថា​ នៅ​ពីក្រោយ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ និង​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ មាន​ទាំង​រូប​លោក​ផង​ដែរ​ ដែល​ប្តឹង​ពី​លោក​ ហ៊ុន​ សែន​ ចំពោះ​មុខ​ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (ICC)​ ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​។​ប៉ុន្តែ​ លោក​ សម​ រ​ង្ស៊ី​ មិន​បាន​បញ្ជាក់​ថា​ ករណី​ ប្ដឹង​សម្តេច​ ហ៊ុន​ សែន​ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (ICC)​ ពី​សំណុំរឿង​អ្វី​ឡើយ​។​

​ជុំវិញ​ករណី​នេះ​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ​ ស៊ី​ផា​ន​ បាន​អះអាង​ថា​ ការ​ទាមទារ​របស់​លោក​ សម​   រ​ង្ស៊ី​ ឲ្យ​បញ្ចេញ​វិ​ឌី​អូ​ កា​ម៉េ​រា​សុវត្ថិភាព​ អំពី​ឃាតកម្ម​លោក​ បណ្ឌិត​ កែម​ ឡី​ គឺ​ មិន​ស្ថិត​នៅ​លើ​ក្រុមហ៊ុន​ Chevron​ ដែល​ជា​ម្ចាស់​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​ Caltex​ នៅ​កម្ពុជា​ឡើយ​តែ​លោក​ថា​ ការ​បង្ហាញ​វី​ឌី​អូ​នេះ​គឺ​ ស្ថិត​នៅ​លើ​តុលាការ​កម្ពុជា​ប៉ុណ្ណោះ​។​ចំណែក​ករណី​លោក​ សម​ រ​ង្ស៊ី​ ប្តឹង​សម្តេច​ ទៅ​សម្តេច​ ហ៊ុន​ សែន​ ទៅ​តុល​ការ​អន្តរជាតិ​ (ICC)​ ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ​ ស៊ី​ ផា​ន​ថា​ មិន​អាច​ទៅ​រួច​ឡើយ​។​​

ក្នុង​សំណុំរឿង​ លោក​បណ្ឌិត​ កែម​ ឡី​ សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើក​សវនាការ​លើ​ជនសង្ស័យ​ឈ្មោះ​ ជួប​ សម្លាប់​ នៅ​ថ្ងៃ​ទី​១​ ខែ​ មីនា​៕

Share

ព័ត៌មានទាក់ទង

Image