en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ព្រមាន​ពី​កម្ពុជា​ធ្លាក់​ទៅ​ជា​របប​ខ្មែរក្រហម​សារ​ជា​ថ្មី​🔊

Share

​ភ្នំពេញ​៖​នៅ​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​នេះ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បន្ត​ចុះ​មូលដ្ឋាន​សួរ​សុខ​ប្រជាជន​នៅ​តាម​ខេត្ត​ក្រុង​បន្ទាប់​ពី​ផ្អាក​អស់​មួយ​រយៈ​។​ ក្នុង​ជំនួប​ជាមួយ​មន្ត្រីរាជការ​ និង​សិស្សា នុសិស្ស​នៅ​ខេត្តព្រៃវែង​នៅ​ថ្ងៃនេះ​ សម្តេច​ ហ៊ុន​ សែន​ បាន​ព្រមាន​។​

 

hun-sen
សម្តេច​ ហ៊ុន​ សែន

«​កុំ​ដូរ​ខ្ញុំ​ណា​ តិច​ទៅ​ដូរ​អា​ចាស់​ឱ្យ​វា​ទំនើប​ តែ​មិន​ប្រាកដ​ថា​គេ​រក្សា​សន្តិភាព​ បាន​សម្រាប់​អ្នកគ្រូ​ឯង​នៅ​ឈរ​បង្រៀន​កូនសិស្ស​ទេ​»​។​ សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ព្រមាន​សារ​ជា​ថ្មី​ម្តងទៀត​នៅ​ថ្ងៃ​សុក្រ​ទី​១០​ ខែកុម្ភៈ​ នេះ​កុំ​ឲ្យ​មានការ​បោះ​ឆ្នោត​ផ្លាស់​ប្តូរ​រូប​លោក​ចេញពី​អំណាច​ ខណៈ​ដែល​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាន់តែ​ខិត​ជិត​ចូល​មក​ដល់​។​ ការ​បោះ​ឆ្នោត​មូលដ្ឋាន​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៧​នេះ​។​

​សម្តេច​នាយក​រដ្ឋមន្ត្រី​ថ្លែង​ព្រមាន​ដូច្នេះ​ ក្នុង​ឱកាស​ដែល​សម្តេច​ កំពុង​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​ អ្នកគ្រូ​ និង​សិស្សានុសិស្ស​នៅ​ក្នុង​ខេត្តព្រៃវែង​។​ សម្តេច​ ហ៊ុន​ សែន​ បាន​លើក​ឡើង​ថា​ ការ​សម្រេចចិត្ត​ជ្រើសរើស​អ្នកដឹកនាំ​ផ្សេង​ពី​រូប​លោក​អាច​នឹង​ផ្តល់​ឱកាស​ឲ្យ​មានការ​ក្រឡាប់​ចក្រ​ដូច​របប​ខ្មែរក្រហម​។​ «​ប្រយ័ត្ន​តែ​បោះ​ឱ្យ​រួច​ដូច​ជំនាន់​អា​ពត​ទៀត​។​»

​ដោយ​បរិយាយ​មិន​ចំ​ពេក​សម្តេច​ ហ៊ុន​ សែន​ បាន​ក្រើនរំលឹក​ដោយ​ប្រយោល​កុំ​ឲ្យ​ប្រជាពលរដ្ឋ​បំភ្លេច​អតីតកាល​។​ អតីត​កាលដែល​ទំនងជា​សម្តេច​មាន​ប្រសាសន៍​សំដៅ​ដល់​ថ្ងៃ​៧​ មក​រា​ ដែល​ជា​ថ្ងៃ​ប្រ​វ​តិ្ត​សាស្ដ្រ​នៃ​ការ​រំដោះប្រទេស​ឲ្យ​រួច​ពី​របប​កាប់សម្លាប់​របស់​ពួក​ខ្មែរក្រហម​។​

mor
លោកស្រី ​មូ​ សុខ​ហួរ​ តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ

​លោកស្រី ​មូ​ សុខ​ហួរ​ តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា​ ការ​លើក​ឡើង​ របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ជា​ «​ភាសា​គម្រាមកំហែង​ទៅ​លើ​អ្នកបោះឆ្នោត​»​​ «​ភាសា​ដែល​សម្តេច​គាត់​លើក​មកនេះ​ ហើយនឹង​ស្ថានការណ៍​នេះ​ គឺ​ស្ថានការណ៍​ និង​ភាសា​អ្នក​ចាញ់​ ដូច្នេះ​អ្នក​ដែល​ហ៊ាន​ទៅ​ប្រកួត​ក្នុង​បរិបទ​អ្នក​ប្រជាធិបតេយ្យ​ គេ​និយាយ​លើកទឹកចិត្ត​អ្នក​ប្រកួត​ទាំងអស់​គ្នា​ អ្នក​ឈ្នះ​ដោយ​មាន​កិត្តិយស​ អ្នក​ចាញ់​ដោយ​អស់ចិត្ត​ ហើយ​បើសិនជា​សម្តេច​នាយ​លើក​ពី​ចំបាំង​ ប៉ុ​ល​ពត​មក​វិញ​ តើ​អ្នក​ណា​អ្នក​នាំ​មក​»​។​

​ដោយឡែក​លោក​ សម​ គ​ន្ទា​មី​ នាយក​ប្រតិបត្តិ​អង្គការ​និក​ហ្វិ​ច​ដែល​ជា​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​មួយ​នៅ​កម្ពុជា​ ក៏​យល់​ដូច​គ្នា​នេះ​ដែរ​ថាស​ម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រើ​សារ​បំភិតបំភ័យ​ផ្នែក​នយោបាយ​។

​លោក​បន្ត​ថា​ ម្ចាស់​ឆ្នោត​គួរតែ​មើល​ព័ត៌មាន​ឱ្យ​បាន​ច្រើន​ ហើយ​ពិចារណា​ឱ្យ​ច្បាស់​ និង​មើល​ពី​ស្ថានការណ៍​សង្គម​បច្ចុប្បន្ន​ ហើយ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ឱ្យ​បាន​គ្រប់​គ្នា​។​ «​ជា​សារ​មួយ​ខ្ញុំ​គិត​ថា​ មិន​ស្រប​ទៅ​តាម​ស្ថានភាព​បច្ចុប្បន្ន​ទេ​ តែ​ធ្វើ​មិច​យើង​លើកទឹកចិត្ត​អ្នកបោះឆ្នោត​ហ្នឹង​កុំឱ្យ​មាន ការបារម្ភ​អី​ទាំងអស់​ ឱ្យ​គាត់​ទៅ​ចូលរួម​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់​គ្នា​  គាត់​លឺ​ប្រសាសន៍​របស់​សម្តេច​អ​ញ្ចឹ​ង​ គាត់​អាច​រារែក​ចិត្ត​ គាត់​បារម្ភ​»​។​

​នេះ​មិនមែន​ជា​លើក​ទី​មួយ​ឡើយ​ ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី​ តែង​លើក​ឡើង​ពី​ការ​កើតសង្គ្រាម​ជាយថាហេតុ​ ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ចាញ់ឆ្នោត​ឆ្នោត​នោះ​៕

Share

ព័ត៌មានទាក់ទង

Image