en     km
en     km

កម្ពុជា​ស្នើ​រុះរើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ធ្វើ​មាតុភូមិ​និវត្ត​ពលរដ្ឋ​ខ្មែរ​ល្មើសច្បាប់​ជាមួយ​អា​មេ​រិ​ក​

Share

ភ្នំពេញ​ ៖​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សុំ​សើរើ​កិច្ចព្រមព្រៀង​មួយ​ ជាមួយ​សហរដ្ឋអាមេរិក​ ពាក់ព័ន្ធ​នឹង​ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ ល្មើសច្បាប់​ឱ្យ​ត្រឡប់​មក​កម្ពុជា​វិញ​។​ យ៉ាងណា​អ្នកនាំពាក្យ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​តប​ថា​ ការ​ស្នើ​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ពិភាក្សា​ តែ​សហរដ្ឋអា មេរិក​នៅ​បន្ត​សហ​ប្រតិបត្តិ​ធ្វើ​មាតុភូមិនិវត្តន៍​នេះ​ជាមួយ​កម្ពុជា​។​

 

ពលករខ្មែរដែលបានបញ្ជូនពីប្រទេសនានា។រូបតំណាង
ពលករខ្មែរដែលបានបញ្ជូនពីប្រទេសនានា។រូបតំណាង
​ភ្នំពេញ​ ៖​ ប្រទេស​កម្ពុជា​បាន​ស្នើ​សុំ​ដល់​សហរដ្ឋអាមេរិក​ដើម្បី​ធ្វើ​កិច្ចព្រមព្រាង​ថ្មី​មួយ​ ស្តី​ពី​ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​ប្រព្រឹត្ត​ល្មើស​នៅ​សហរដ្ឋអាមេរិក​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ ដោយ​ឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្ត​ និង​មិន​មានការ​បង្ខិតបង្ខំ​។​ ​នេះ​បើ​យោង​តាម​ប្រភព​ពី​អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​លោក​លោក​ ជេ​ រ៉ា​មេន​(Jay​ Raman)​។​

​លោក​ជេ​ រ៉ា​មេន​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ ឬ​អ៊ី​ម៉ែ​ល​នៅ​ថ្ងៃ​សុក្រ​ទី​១០​ខែកុម្ភៈ​នេះ​ថា​៖«​រដ្ឋាភិបាល​កម្ពុជា​ បាន​ជូនដំណឹង​មក​កាន់​ស្ថានទូត​អា​មេ​រិ​ក​រឿង​នេះ​ ដើម្បី​ធ្វើការ​ចរចា​ឱ្យ​ មាន​អនុសារ​ណ​ យោគយល់​គ្នា​មួយ​ ផ្តោត​ទៅ​លើ​កម្មវិធី​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​កម្ពុជា​ដែល​ជាប់ចោទ​ពី​បទឧក្រិដ្ឋ​នៅ​សហរដ្ឋអាមេរិក​។​»

ក៏​ប៉ុន្តែ​មន្ត្រី​អ្នកនាំពាក្យ​ដដែល​មិន​បាន​លំអិត​ព័ត៌មាន​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​សំណើរ​នោះ​នៅ​ពេល​ណា​នោះ​ទេ​។​

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោកនាយ​ឧត្តមសេនីយ៍​ ខៀវ​ សុភ​គ័​ មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃនេះ​។​ ក៏​ប៉ុន្តែ​លោក​ត្រូវ​ស្រង់​សំដី​ដោយសារ​ព័ត៌ មាន​ Fresh​ News​ ថា​៖«​កម្ពុជា​ចង់បាន​នៅ​ក្នុង​កិច្ចព្រមព្រៀង​ថ្មី​នោះ​ គឺ​ស្នើ​ឱ្យ​អា​មេ​រិ​ក​ធ្វើការ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​ប្រព្រឹត្ត​ល្មើស​ ឱ្យ​ឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្ត​មិន​មានការ​បង្ខិតបង្ខំ​។​»

លោក​ ខៀវ​ សុភ័គ​ បាន​លើក​ឡើង​ថា​៖«​កន្លង​មក​សហរដ្ឋអាមេរិក​បាន​ចាប់​ពលរដ្ឋ​ខ្មែរ​ ដែល​មានរឿង​រ៉ាវ​បន្តិចបន្តួច​ឱ្យ​ត្រឡប់​មក​កម្ពុជា​វិញ​ ដោយ​ការ​បង្ខិតបង្ខំ​ ធ្វើ​ឱ្យ​ពួក​គេ​មិន​សប្បាយចិត្ត​ បែក​ពី​ប្រពន្ធ​កូន​។​»

​រាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​អា​មេ​រិ​ក​ បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ជូន​ និង​ទទួលយក​ពលរដ្ឋ​ខ្មែរ​ កាលពី​ឆ្នាំ​ ២០០២​។​ យោង​តាម​កិច្ចព្រម ព្រៀងនេះ​ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ នឹង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ណា​ដែល​ប្រព្រឹត្ត​ល្មើស​ ឱ្យ​ត្រឡប់​មក​មាតុភូមិ​វិញ​។​

អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​លោក​លោក​ ជេ​ រ៉ា​មេន​(Jay​ Raman)​ បញ្ជាក់​បន្ថែម​ថា​៖«​សហរដ្ឋ​អាម​រិ​ក​ជឿ​ថា​ ប្រទេស​និ​មួយៗ​ មាន​ភារកិច្ច​អនុវត្ត​ប​ច្បាប់​អន្តរជាតិ​ ដើម្បី​ទទួលយក​ជនជាតិ​ របស់​ខ្លួន​មក​កាន់​ប្រទេស​កំណើត​វិញ​ ព្រោះ​ពួក​គេ​ពុំ​មាន​សិទ្ធិ​បន្ត​រស់នៅ​សហរដ្ឋ​អាម​រិ​ក​ និង​ប្រទេស​ ផ្សេង​ទៀត​ឡើយ​។​ សហរដ្ឋ​អាម​រិ​កបាន​ សហប្រតិបត្តិការ​រឿង​នេះ​ ជាមួយ​រដ្ឋាភិបាល​ ប្រទេស​ ជា​ច្រើន​ ហើយ​ ហើយ​ប្រទេស​ទាំងនោះ​បាន​សម្រេច​ទទួលយក​ពលរដ្ឋ​ពួក​គេ​វិញ​។​»

​រហូត​ដល់​ពេល​នេះ​ សហរដ្ឋអាមេរិក​ បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ចោទប្រកាន់​ថា​បាន​ប្រព្រឹត្តិ​ខុសច្បាប់​នៅ​សហរដ្ឋ​អា​មេ​រិ​ចំនួន​ជាង​៥០០​នាក់​ហើយ​ ឱ្យ​ត្រឡប់​មក​ប្រទេស​កម្ពុជា​ ចាប់តាំងពី​ឆ្នាំ​២០០២​មក​៕

Share

ព័ត៌មានទាក់ទង

Image