សហភាពអឺរ៉ុបប្រកាសផ្ដល់ជំនួយនូវទឹកប្រាក់ ៣៤០លានដុល្លារបន្ថែមទៀត ឱ្យរដ្ឋាភិបាលថ្មីនៃប្រទេស Gambia ដើម្បីស្ដារការអភិវឌ្ឍន៍ប្រទេសនេះឡើងវិញ បន្ទាប់ពីការគ្រប់គ្រងរបស់ជនផ្ដាច់ការ Jammeh រយៈពេល ២២ឆ្នាំ ។
កាលពីសប្ដាហ៍ មុហន សហភាពអឺរ៉ុបបាន ផ្ដល់ជំនួយជាបន្ទាន់ម្ដងហើយ នូវទឹកប្រាក់ ៣៦លានដុល្លារ។ការផ្ដល់ជំនួយដ៏សន្ធឹកសន្ធាប់របស់សហភាពអឺរ៉ុបធ្វើឡើងបន្ទាប់ពីប្រធានាធិបតីទើបជាប់ឆ្នោត លោក Adama Barrow បានត្អូញត្អែរថា ប្រទេសរបស់លោកនឹងជួបគ្រោះអាសន្ន ដោយសារតែលុយ ដើម្បីអភិវឌ្ឍជាតិ និងទ្រទ្រង់បៀវវត្សរ៍មន្ដ្រីរដ្ឋការ ត្រូវបានលួចដោយអតីតរដ្ឋការរបស់លោក Jammeh ។
តាមប្រភពរបស់ គេហទំព័រ Joloff news លោក Jammeh ខ្លួនលោកផ្ទាល់ ក៏បានលួចលុយពីរតនាគារ ១១លាន ៤សែនដុល្លារអាមេរិក យកទៅតាមខ្លួន ពេលលោករត់ភៀសខ្លួនទៅនៅប្រទេសគីនេ។
Neven Mimica ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកប្រតិបត្តិការអន្ដរជាតិ បានសាទរការផ្លាស់ប្ដូរការដឹកនាំនៅប្រទេស Gambia ដោយបាននិយាយថា សហភាពអឺរ៉ុបសន្យាដ៏រឹងមាំ ក្នុងការជួយអភិវឌ្ឍន៍ប្រជាធិបតេយ្យរបស់ប្រទេសនេះ ឡើងវិញ៕ ប្រភព:Joloff news