Gambia ៖ រដ្ឋមន្ត្រីថ្មីនៃប្រទេស Gambia លោក Aboubacarr Tambedou បាននិយាយថា លោកនឹងពិនិត្យ មើល លក្ខណៈសម្បត្តិមួយចំនួនរបស់ចៅក្រោម ដែលបានបំពេញតួនាទីរបស់ខ្លួនកន្លងមកថា តើបានឈរលើគោលការណ៍ ឯករាជ្យ អព្យាក្រិត្យកម្រិតណា ដោយប្រាប់ថា ចៅក្រមនិងរដ្ឋអាជ្ញាខ្លះ អាចប្រឈមមុខកំហុសវិជា្ជជីវរបស់ខ្លួន។
លោកបានថ្លែងដូចនេះ ខណៈលោកស្បថចូលកាន់តំណែង ជារដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌នៃប្រទេស Gambia កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្នុងអាណតិ្តប្រធានាធិបតីរបស់លោក Adama Barrow នឹងពិនិត្យមើលខ្លឹមសាររដ្ឋធម្មនុញ្ញឡើងវិញ ហើយក្នុងនោះពាក់ព័ន្ធនឹងតួនាទីរបស់ពួករដ្ឋអាជ្ញានិងចៅក្រមទៀតផង ។
លោកបានបញ្ជាក់ថា អាទិភាពដំបូងនៃការចូលកាន់តំណែងរបស់លោក មើលសំនុំរឿងមួយចំនួនដែលបានជំនុំជម្រះក្ដីកន្លងមក ហើយមិនទទួលបានការកាត់ក្ដីដោយត្រឹមត្រូវ ឬមួយគេហៅថា លំអៀងនៃការធ្វើសេចក្ដីសម្រេច។ លោក Aboubacarr Tambedou និយាយថា៖ យើងត្រូវកែ ទម្រង់ស្ថាប័នពង្រឹងយុត្តិធម៌ បានជាអាទិភាព បើស្ថាប័ននេះ បង្កឱ្យនិទណ្ឌភាពច្រើននោះ គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
វិស័យយុត្តិធម៌ត្រូវតែដើរឱ្យស្របនឹងគោលការណ៍នីតិរដ្ឋ និងពង្រឹងប្រជាធិបតេយ្យ ។
សូមជម្រាបថា ប្រទេស Gambia បច្ចុប្បន្នដឹកនាំដោយគណបក្សប្រឆាំង ប៉ុន្ដែជារដ្ឋាភិបាលជម្រុះ របស់គណបក្សប្រជាធិបតេយ្យរួបរួម។
ប្រទេស អាហ្វ្រិកតូចមួយនេះ មានមេដឹកនាំថ្មីៗ បានចេញពីការបោះឆ្នោត ថ្ងៃទី ០១ ធ្នូ ឆ្នាំ ២០១៦ គឺ លោក Adama Barrow ។
លោក Adama Barrow បានទម្លាក់ប្រធានាធិបតី កាន់អំណាច ២២ឆ្នាំ គឺ លោក Yaya Jammeh ដែលដាក់រហស្សនាមថា ជាមេដឹកនាំផ្ដាច់ការ។
ក្នុងអំឡុងរយៈពេល ២២ឆ្នាំ នៃការកាន់អំណាចរបស់លោក Jammeh ពោរពេញដោយការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
បច្ចុប្បន្នលោក Jammeh បានរត់ភៀសខ្លួនទៅនៅប្រទេស គីនេ បន្ទាប់ពីកងរក្សាសន្ដិភាព អាហ្វ្រិកខាងលិចគាំទ្រដោយអង្គការសហប្រជាជាតិ បណ្ដេញចេញពីវិមានប្រធានាធិបតី កាលពីថ្ងៃទី ២១ មករា ៕ Freedom News Paper