អតីតប្រធានាធិបតីកោះ Maldives Mohamed Nasheed ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស សន្យាថា នឹងវិលត្រឡប់ចូលប្រទេសវិញ ដើម្បីប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ ២០១៨ ។
លោក Mohamed Nasheed ត្រូវបានកាត់ទោសពីបទរំលោភអំណាចរដ្ឋហើយបច្ចុប្បន្នលោកកំពុងរស់នៅប្រទេសស្រីលង្កា ។
អតីតប្រធានាធិបតីកោះ Maldives មានជម្លោះជាមួយនិងពួកចៅក្រម ហើយក្រោយមកលោកត្រូវបានធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច។ តែយ៉ាងណាក៏ដោយ លោកបានប្រាប់អ្នកសារព័ត៌មានថា លោកត្រូវតែត្រឡប់ចូលមកប្រទេសវិញ ព្រោះលោក មិនមានកំហុសនោះទេ ដែលលោកថា ទោសចោទប្រកាន់លោក គឺ រឿងគំនុំនយោបាយ។
អ្នកសង្កេតការណ៍របស់ប្រទេស Maldives ចាត់ទុក លោក Nasheed ថា ជាមេដឹកនាំដែលកើតចេញពីការបោះឆ្នោតពិតរបស់ប្រជាជននៅក្នុងការបោះឆ្នោតឆ្នាំ ២០១២ ៕ប្រភព:AP