សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ស្ថិតនៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ នេះបើតាមឱ្យដឹងពីហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន នៅព្រឹកថ្ងៃទី ១០ កុម្ភៈ ឆ្នាំ ២០១៧នេះ ។នេះបើតាមហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន ។
តាមហ្វេសប៊ុកសម្ដេចដដែល ក្រៅពីការចុះសួរសុខទុក្ខមន្ដ្រីរាជការនៅសង្កាត់កំពង់លាវ ក្រុងព្រៃវែងហើយនោះ លោកក៏អញ្ជើញចុះទៅសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យព្រះអង្គឌួង ដែលស្ថិតនៅខេត្តព្រៃវែងផងដែរ។
គួរកត់សម្គាល់ដែរថា នេះជាលើកទីមួយហើយ ដែលសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខមន្ដ្រីរាជការ និងសិស្សានុសិស្ស ក្រោយពីផ្អាកធ្វើយុទ្ធនាការចុះជួបមន្ដ្រីរាជការ ប្រជាពលរដ្ឋ តាមបណ្ដាខេត្ត មួយរយៈរួចមក៕