នគរបាលចិនបានសង្គ្រោះស្ដ្រីវៀតណាម ៣២ នាក់ ដែលពួកគេត្រូវបានលក់ជាថ្នូរមួយ ទៅឱ្យម្ចាស់កសិដ្ឋាននៅប្រទេសចិន ។
អាជ្ញាធរចិនបាននិយាយថា ការសង្គ្រោះស្ដ្រីវៀតណាមទាំងនេះ ធ្វើឡើងក្នុងប្រតិបត្តិការទប់ស្កាត់ការជួញដូរមនុស្ស ។
អាជ្ញាធរបាននិយាយទៀតថា ក្នុងប្រតិបត្តិការនេះ គេចាប់បានជនសង្ស័យ ៧៥ នាក់ ដែលពួកគេកំពុងនាំស្ដ្រីវៀតណាមទាំងនោះ ទៅខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន។
ការជួញដូរមនុស្ស និងការជួញដូរស្ដ្រីនៅប្រទេសចិនត្រូវបានចាត់ទុកថា ជាបទឧក្រិដ្ឋធំមួយ ហើយជនដែលជាប់ពិរុទ្ធក្នុងករណីនេះនឹងត្រូវផ្ដន្ទាទោសធ្ងន់ធ្ងរ។ តាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍ចិន CCTV ស្ដ្រីវៀតណាម ៣២នាក់នេះ នឹងត្រូវបញ្ចូនទៅកាន់ប្រទេសវៀតណាមវិញ។
កាលពីឆ្នាំ ២០១២ អាជ្ញាធរចិនបានចាប់បញ្ចូនស្ដ្រីបរទេសដែលត្រូវបានគេជួញដូរនៅប្រទេសចិនឱ្យទៅប្រទេសពួកគេវិញ មានចំនួន ១២៨១នាក់ ៕