loader

គណ​បក្ស​សម រង្ស៊ី ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក​ហ៊ុន សែន លើ​សមាជិក​ព្រឹទ្ធ​សភា​របស់​ខ្លួន

គណបក្ស​​សម​ ​រង្ស៊ី​​ ​​បាន​​​ច្រាន​​​ចោល​​ការ​​ចោទ​​ប្រកាន់​​ទោស​​លើ​ ​សមាជិក​​ព្រឹទ្ធ​​សភា​​គណបក្ស​​របស់​​ខ្លួន​​ពី​​បទ​​ក្លែង​​ឯកសារ​​ ​និង​​មាន​​ទោស​​ក្បត់​​ជាតិ​​នោះ​​ ​​ថា​​ជា​​ការ​​ចោទ​​ប្រកាន់​​មិន​​ត្រឹមត្រូវ​​។​​

​លោក​​គង់​ ​គាំ​ ​ប្រធាន​​គណបក្ស​សម​​ ​​រង្ស៊ី​​​ ​បាន​​ចេញ​​សេចក្ដី​ថ្លែង​ការណ៍​​ថា​​នៅ​​រសៀល​​ថ្ងៃ​ព្រហស្បតិ៍​​ទី​​១៣​​ ​ខែ​​សីហា​​ ​ឆ្នាំ​​២០១៥​​ ​​​នេះ ដោយច្រានចោល​ការ​​ចោទ​​របស់​​លោក​​ ​ហ៊ុន​​ ​សែន​ ​ចំពោះ​សមាជិក​​ព្រឹទ្ធ​​សភា​​គណបក្ស​​សម​​ រង្ស៊ី​ លោក​​ហុង​​ ​សុខ​​ហួរ​​ ទាក់​​ទង​​នឹង​​ការ​​លើក​​ពី​​ចំណុច​មួយ​​​នៃ​​សន្ធិ​សញ្ញា​សន្តិភាព​ មិត្ត​ភាព​ ​និង​សហ​ប្រតិ​បត្តិ​ការ​​ ​រវាង​​សាធារណ​​រដ្ឋ​​ប្រជា​​មានិត​​​កម្ពុជា​​​ និង​​សាធារណ​​រដ្ឋ​​សង្គម​​និយម​​វៀតណាម​​ ​ឆ្នាំ​​១៩៧៩​​ ​​ថា​​ជា​​អំពើ​​ក្លែង​​ឯក​​សារ​​ ​និង​​ជា​​ទោស​​ក្បត់​​ជាតិ​​។​​

11857700_510524485765658_1496221020_n

ក្នុង​​សេចក្ដី​​ថ្លែង​​ការណ៍​នេះ​បញ្ជាក់​ថា​ គណបក្ស​សម​រង្ស៊ី​ ​ពិនិត្យ​យល់​ថា​ ​ការ​ប្រើ​ឯកសារ​មិន​ផ្លូវការ​ និង​ការ​បក​ស្រាយ​របស់​លោក​ហុង​ សុខ​ហួរ​ ក្នុង​ឋានៈ​ជា​សមាជិក​ព្រឹទ្ធ​សភា​ មិន​មែន​ជា​អំពើ​ក្បត់​ជាតិ​ ដូច​ការ​ចោទ​ប្រកាន់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ទេ​។​ ​ប្រសិន​បើ​ការ​ប្រើ​ឯក​សារ​ ​និង​ការ​បក​ស្រាយ​មិន​ត្រឹមត្រូវ​ ​លោក​ហុង​ ​សុខ​ហួរ​ អាច​ធ្វើ​ការ​កែ​តម្រូវ​ចំពោះ​សាធារណ​ជន​ឡើង​វិញ​បាន​។​

សូម​ជម្រាប​ថា​ លោក​ហុង​ ​សុខ​ហួរ​ ​ជា​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​សម​ ​រង្ស៊ី​។​ ​កាល​ពី​ថ្ងៃ​ចន្ទ​ ​ទី​១០​ ​ខែ​មេសា​ ឆ្នាំ​២០១៥​នេះ ​​ក្នុង​ឱកាស​ប្រគល់​ផែនទី​ជូន​រាជ​បណ្ឌិត​សភាក​ម្ពុជា​លោក​ផ្តាំ​ផ្ញើ​ឲ្យ​អ្នក​ស្រាវជ្រាវ​នៅ​រាជបណ្ឌិត​សភា​ពិនិត្យ​ចំណុច​នៅ​តំបន់​ចំពុះ​ទា​ ​ក្នុង​ខេត្ត​ស្វាយ​រៀង​ លោកបាន​និយាយ​ថា​ ​តាម​ការ​បក​ស្រាយ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន​ ​សែន​ នៅ​ឆ្នាំ​២០០៥​ ​ចំ​ណុច​នោះ​ជន​ជាតិ​វៀតណាម​បាន​ចូល​មក​ទឹកដី​កម្ពុជា​ប្រមាណ​ ១១០០ហិកតា​ ឯ​កម្ពុជា​បាន​ចូល​ទៅ​ខាង​វៀតណាម​ជាង​ ២០០ហិកតា​។​

ម្យ៉ាង​ទៀត​ ​កាល​ពី​ថ្ងៃ​ទី​១២​ ​ខែ​សីហា​ ​ឆ្នាំ​២០១៥​ ម្សិលមិញ​នេះ​ លោក​បាន​បង្ហាញ​ឯកសារ​មួយ​ថា​ ​​សន្ធិ​សញ្ញា​ឆ្នាំ​១៩៧៩​ រវាង​សាធារណ​រដ្ឋ​ប្រជា​មានិត​កម្ពុជា​ និង​​សាធារណ​​រដ្ឋ​​ប្រជា​​មានិត​វៀត​ណាម​ ​ជា​កិច្ច​ព្រមព្រៀង​រំលាយ​ព្រំ​ដែន​ប្រទេស​ទាំង​ពីរ​ ហើយ​បោះ​បង្គោល​ព្រំ​ដែន​ថ្មី​៕​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x