ប្រធានាធិបតីចិន ស៊ីជីងភីង និងសមភាគីស្រីលង្កា Maithripala Sirisena បានផ្ញើសារទៅវិញទៅមកដើម្បីរម្លឹកខួបលើទី ៦០ នៃការបង្កើតចំណងការទូត រវាងប្រទេសទាំងពីរ។
នៅក្នុងសារលិខិតរបស់ប្រធានាធិបតីស្រីលង្កា ដែលផ្ញើជូន លោក ស៊ី ជីនភីង បានបញ្ជាក់ថា ចាប់តាំងពីចិន និងស្រីលង្កា បង្កើតទំនាក់ទំនងជាមួយគ្នា ៦០ឆ្នាំ មកនេះ គឺ សហប្រតិបត្តិការប្រទេសទាំងពីរ មានការរីកចំរើនគួរឱ្យមោទនភាព ហើយបន្ថែមលើនេះទៀត ប្រទេសទាំងពីរមានការយោគយល់គ្នាខ្លាំងជាងមុន ។
ចំណែកឯ សារលិខិតរបស់លោក ស៊ីជីនភីង ផ្ញើជូនទៅប្រធានាធិបតីស្រីលង្កាក៏បានបញ្ជាក់ដែរថា តាមរយៈចំណងទាក់ទងការទូតរយៈពេល ៦០ឆ្នាំមកនេះ គឺ កាន់តែធ្វើឱ្យប្រទេសទាំងពីរមានទំនុកចិត្តនឹងគ្នាកាន់តែខ្លាំង ហើយមានឆន្ទៈ ប្រតិបត្តិការ លើវិស័យជាច្រើនទាំងនយោបាយ និងសេដ្ឋកិច្ចប្រសើរឡើង៕ ប្រភព:Xinhua