en     km
en     km

អ្នកវិភាគ​៖​បើ​លោក​ សម រ​ង្ស៊ី​ ប្ដឹង​ករណី​ ក​៥​ ទៅ​ ICC​ គឺជា​ឥទ្ធិពល​មួយ​បើក​ការ​ចរចា​តែ​មន្ត្រី​ CPP​ ថា​គ្មាន​ន័យ​

Share

​ភ្នំពេញ​៖​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ឃា​ឃាំង​មិន​ឲ្យ​ចូល​ប្រទេស​វិញ​ បាន​បង្ហើប​ព័ត៌មាន​ឲ្យ​ដឹង​ថា​ លោក​នឹង​ប្ដឹង​សម្ដេច​ ហ៊ុន​ សែន​ សម្ដេច​ ហេង​ សំ​រិ​ន​ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្ដរជាតិ​ ICC​ នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​ ករណី​ការ​ស្លាប់​មនុស្ស​ក្នុង​សម័យ​ ក​៥​។

samrangsy
លោក សម រង្ស៊ី

លោក​ សម​ រ​ង្ស៊ី​ បាន​បង្ហោះ​លើ​គេហទំព័រ​របស់​លោក​ថា​ អ្នក​ដែល​ទទួលខុសត្រូវ​គឺ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ សម្ដេច​ ហេង​ សំ​រិ​ន​ និង​មួយ​ផ្នែក​ទៀត​លោក​ថា​ ជា​យុទ្ធសាស្ដ្រ​របស់​វៀតណាម​។​  បើ​លោក​ សម​ រ​ង្ស៊ី​ សម្រេច​ ប្ដឹង​រឿង​នេះ​ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្ដរជាតិ​មែន​ គឺជា​រឿង​ភ្ញាក់​ផ្ញើ​ល​មួយទៀត​ នៅ​លើ​ឆាក​អន្តរជាតិ​ ដែល​មេដឹកនាំ​កម្ពុជា​មានឈ្មោះ​មិនល្អ​។​  ​ប៉ុន្តែ​ជា​ចំណោទ​មួយ​ដែល​ ត្រូវ​ចោទសួរ​ថា​តើ​នេះ​ជា​ការ​បន្ថែម​បន្ទុក​លើ​ខ្លួនឯង​ ឬ​ក៏​ជា​ការ​ស្វែងរក​តុល្យភាព​ដើម្បី​ចរចា​ឲ្យ​មាន​ដំណោះស្រាយ​ឆាប់​បំផុត​។​

​លោក​ គឹ​ម​ សុខ​ អ្នក​វិញ​ភាគ​បញ្ហា​សង្គម​ ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ខ្លី​មួយ​ឲ្យ​វិទ្យុ​ស្ដ្រី​  លោក​មើល ឃើញ​ថា​ បើ​មេ​បក្ស​ប្រឆាំង​ប្ដឹង​គឺជា​រឿង​មួយ​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ខ្លះ​ដែរ​ ហើយ​ ចង់​មិន​ចង់​ អន្តរជាតិ​កាន់តែ​មាន​លេស​គាប​បក្ស​កាន់​អំណាច​ឲ្យ​ទទួលយក​ការ​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ឡើង​វិញ​ ទោះជា​កន្លង​មក​តុលាការអន្តរជាតិ​នេះ​ មិន​ងាយ​ចាត់ការ​ក៏​ដោយ​។​ 

 

kim-sok
លោក គឹម សុខ

​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​វិ​ទ្យុ​ស្ដ្រី​ក៏​ទទួល​បានការ​ផ្ដល់​បទ​សម្ភាសន៍​ខ្លី​មួយ​ផង​ដែរ​ជាមួយ​លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។​ អ្នកនាំពាក្យ​រូប​នេះ​បាន​បញ្ជាក់​ថា​ លោក​ សម​ រ​ង្ស៊ី​ ជា​មនុស្ស​ទាល់ច្រក​មែនទែន​ហើយ​ ដែល​លោក​ ចាត់ការ​ប្ដឹង​មេដឹកនាំ​ឯង​ដូចនេះ​។​ លោក​ថា​ អន្ដរជាតិ​ គេ​មិន​ចាប់​អា​ម្មរណ៍​រឿង​នេះ​ទេ​ ហើយ​បណ្ដឹង​នេះ​ក៏​គ្មាន​តុល្យភាព​ដើម្បី​ជះ​ឥទ្ធិពល​លើស​ម្ដេច​ ហ៊ុន​ សែន​ ដែរ​។​ លោក​បាន​បញ្ជាក់​ថា​ គ្មាន​អន្តរជាតិ​ណា​ គេ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​មួយ​ ដែល​មាន​អធិបតេយ្យ​ពេញលេញ​នោះ​ទេ​។​

ស្តាប់សំឡេង៖

 

 

 

sok-eysan
លោក សុខ ឥសាន្ដ

​យ៉ាងណា​ក៏​ដោយ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​រង​បណ្ដឹង​នៅ​ក្រៅប្រទេស​ជា​ច្រើន​បណ្ដឹង​ដែរ​ ហើយ​បណ្ដឹង​ភាគច្រើន​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្ដរជាតិ​នេះ​ ប្ដឹង​ដោយ​មេធាវី​អន្ដរជាតិ​ករណី​រំលោភសិទ្ធិ​មនុស្ស​ ការ​បណ្ដេញ​ពលរដ្ឋ​ពី​លំនៅ​ដ្ឋា​ន​។​ ​ករណី​ប្ដឹងផ្ដល់​គ្នា​នេះ​ត្រូវ​បាន​អ្នកវិភាគ​មើល ឃើញ​ថា​ មិន​មាន​ផលប្រយោជន៍​អ្វី​សម្រាប់​ជាតិ​ទេ​ ហើយ​យក​ល្អ​គួរ​ចាប់ដៃ​គ្នា​ចរចា​ដើម្បី​រក​ដំណោះ ស្រាយ​ជូន​ជាតិ​៕

 

 

Share

Image
Image
Image