ភ្នំពេញ៖ លោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមបានលើកឡើងថា អ្នកបើកបរយានយន្តមួយចំនួនបំពានភ្លើងស្តុប និងបើកបរលើផ្លូវបញ្ច្រាសទិសជាដើម ដោយសារពួកគេប្រើទម្លាប់ច្រើនជាងការគោរពច្បាប់។ «ការប្រើទម្លាប់ច្រើនជាងច្បាប់របស់អ្នកបើកបរមានន័យថា ឲ្យតែមានឡានទំនើប មានលុយ បើកបំពានភ្លើងស្តុប និងបើកបញ្រ្ចាសទិសដៅ ប៉ូលីសចរាចរណ៍មិនហ៊ានផាកនោះទេ។ បើប៉ូលីសហ៊ានផាក ឲ្យតែលុយបន្តិចបន្តួចទៅ គេឲ្យទៅហើយ»។ លោក មាស នី បញ្ជាក់ទៀតថា ដើម្បីប្តូរឥរិយាបថអ្នកបើកបរឲ្យងាកមកគោរពច្បាប់ចរាចរណ៍ ឬបើកបរប្រកបដោយក្រមសីលធម៌លើដងផ្លូវ ត្រូវតែពង្រឹងច្បាប់ និងផ្តល់ការអប់រំដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយថែមទៀត។
ដើម្បីជ្រាបព័ត៌មានលម្អិតសូមអញ្ជើញស្តាប់ បទសម្ភាសន៍រវាងលោក ធូ វីរៈ អ្នករាយការណ៍ព័ត៌មានរបស់WMC ជាមួយលោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម ខាងក្រោម៖