en     km
en     km

អា​មេ​រិ​ក​ផ្តល់​មូ​និ​ធិ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​ឃុំ​ចំនួន​១៨០​ (​មាន​សំឡេង​)

Share

​ភ្នំពេញ​៖​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​បាន​ផ្តល់​គម្រោង​អភិវឌ្ឍន៍​ឃុំ​ក្នុង​ខេត្ត​ចំនួន​ប្រាំមួយ​។​គម្រោង​នេះ​មាន​រយៈពេល​បី​ឆ្នាំ​ ហើយ​វា​នឹង​ជួយ​ពង្រឹង​ដល់​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ក្នុង​កិច្ច​អភិវឌ្ឍន៍​តាម​តំបន់​របស់​ពួក​គេ​។​

 

h

​រដ្ឋាភិបាល​ សង្គម​ស៊ី​វិល​ជាតិ​និង​អន្តរជាតិ​បាន​បើក​សម្ភោ​ធ​គម្រោង​ «​ឃុំ​បើក​ទូលាយ​របស់ខ្ញុំ​»​ នៅ​ថ្ងៃ​ពុធ​ទី​៨​ ខែកុម្ភៈ​នេះ​។​ គម្រោង​នេះ​ត្រូវ​បង្កើត​ឡើង​ដើម្បី​ជួយ​ជំរុញ​ការ​ពង្រឹង​កិច្ច​អ​វឌ្ឍន៍​និង​អភិបាលកិច្ច​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ក្នុង​រដ្ឋបាល​មូលដ្ឋាន​។​ ជា​ពិសេស​ គម្រោង​នេះ​នឹង​បង្កើន​សម្លេង​ប្រជាពលរដ្ឋ​ដើ​ម្ប​ស្នើ​សុំ​អន្តរាគមន៍​ពី​រាជរដ្ឋាភិបាល​ បង្កើន​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ចំពោះ​ការ​ស្នើ​សុំ​ពី​ប្រជាពល រដ្ឋ​ និង​បង្កើន​ការ​គាំទ្រ​ពី​សង្គម​ស៊ី​វិល​លើ​ជំនួយ​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​នេះ​។

​លោកស្រី​ ប្រាក់​ សុខា​នី​ នាយិកា​អង្គការ​ភាព​ជា​ដៃគូ​សង្គម​ស៊ី​វិល​កម្ពុជា​ និង​អង្គការ​គ្រប់គ្រង​គម្រោង​ «​ឃុំ​បើក​ទូលាយ​របស់ខ្ញុំ​»​។​ លោកស្រី​  មាន​ប្រសាសន៍​ថា​ គម្រោង​មួយ​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ចួ​ល​រួម​ពី​បណ្តា​អង្គការ​សង្គម​ស៊ី​វិល​ ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​ដល់​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​សម្តែង​ឆន្ទៈ​នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី​កង្វល់​របស់​ខ្លួន​នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន​។​ «​ក្នុង​គោលបំ ណង​សំខាន់​គឺ​សំដៅ​លើកកម្ពស់​ ការ​ប្រមូល​មតិ​របស់​ប្រជាពលរដ្ឋ​ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​ដើម្បី​ស្នើ​ទ្បើ​ង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ជួយ​ដោះស្រាយ​នូវ​កង្វល់​ផ្សេងៗ​ដែល​កើត​មាន​ទ្បើ​ង​នៅ​ក្នុង​សហគមន៍​ និង​ការ​ចូលរួម​របស់​ពួក​គាត់​ជា​អ​ទិ​ភាព​សម្រាប់​ការ​អភិវឌ្ឍន៍​នានា​តាម​មូលដ្ឋាន​»​។​ ​គម្រោង​ «​ឃុំ​បើក​ទូលាយ​របស់ខ្ញុំ​»​ ផ្តល់​មូលនិធិ​ដោយ​ភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​ការ​អភិវឌ្ឍ​អន្តរ ជាតិ​(USAID)​ ចំនួន​ប្រមាណ​៣៨​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។​

​គម្រោង​នេះ​មាន​រយៈពេល​៣​ឆ្នាំ​ ដោយ​ចាប់ផ្តើម​ពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ដល់​ខែ​ តុលា​ ឆ្នាំ​២០១៨​ ហើយ នឹង​ត្រូវ​អនុវត្តន៍​ក្នុង​ខេត្ត​ចំនួន​៦​ ដែល​រួម​មាន​ឃុំ​ចំនួន​ ១៨០​។​ ខេត្ត​ទាំងនោះ​មាន​ដូច​ជា​ ខេត្ត​ កំពង់ឆ្នាំង​ បាត់ដំបង​ បន្ទាយ​មាន​ជ័យ​ សៀមរាប​ កំពង់ធំ​ និង​កំពង់ចាម​។​

​លោកស្រី​ Polly​ Dunford​ តំណាង​USAID​ ប្រចាំ​ក្រុងភ្នំពេញ​ មាន​ប្រសាសន៍​តាម​រយៈ​អ្នកបកប្រែ​ថា​គម្រោង​នេះ​នឹង​ផ្តល់​ចំណេះដឹង​បន្ថែម​ដល់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។​ «​គម្រោង​ឃុំ​បើក​ទូលាយ​នេះ​នេះ​នឹង​អនុញ្ញាតិ​ឲ្យ​ពលរដ្ឋ​បង្ហាញ​គំនិត​របស់​ខ្លួន​និង​ការ​តស៊ូ​មតិ​ឲ្យ​មានការ​កែទម្រង់​ពី​មន្ត្រី​ជាប់​ឆ្នោត​ក៏​ដូច​ជា​ការ​ផ្លាស់​ប្តូរ​យោបល់​គ្នា​ប្រកបដោយ​ការ​ស្ថាបនា​រវាង​ពលរដ្ឋ​និង​រដ្ឋាភិបាល​»។

​ដោយឡែក​លោក​ សក់​ សេដ្ឋា​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​រំពឹង​ទុកជា​លក្ខណៈ​វិជ្ជមាន​អំពី​ការ​ចូលរួម​របស់​អង្គការ​សង្គម​ស៊ី​វិល​ក្នុង​ការ​អនុវត្ត​គម្រោង ​«​ឃុំ​បើក​ទូលាយ​របស់ខ្ញុំ​»៕

Share

ព័ត៌មានទាក់ទង

Image