en     km
en     km

ក្រសួងមហាផ្ទៃ​ណែនាំ​ឱ្យ​ចាប់​មន្ត្រី​នគរបាល​ណា​ដាក់​ប៉ុស្តិ​ត្រួតពិនិត្យ​ទារប្រាក់​ពី​ពលរដ្ឋ​ 

Share

​អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​ បាន​ណែនាំ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ធ្វើការ​ត្រួតពិនិត្យ​ឲ្យ​បាន​តឹង​រឹង​ និង​លុប​បំបាត់​ប៉ុស្តិ​ត្រួតពិនិត្យ​ទារ​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​។​ 

ក្រសួងមហាផ្ទៃ1

ក្រសួង​ក៏​បញ្ជា​ឲ្យ​ចាប់ខ្លួន​ចំពោះ​មន្ត្រី​នគរបាល​រូប​ណា​ ដាក់​ប៉ុស្តិ​ទារប្រាក់​ យក​មក​ផ្ត​ន្ទ​ទា​ទោស​តាម​ផ្លូវច្បាប់​ដោយ​គ្មាន​ការ​យោគយល់​ឡើយ​។​

បើ​យោង​តាម​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​ ៦​ កុម្ភៈ​ ឆ្នាំ​ ២០១៧​ ស្តី​ពី​គារ​បង្កើត​គណៈ​បញ្ជាការ​ដឹកនាំ​ត្រួតពិនិត្យ​ និង​លុប​បំបាត់​ប៉ុស្តិ​ត្រួតពិនិត្យ​អណាធិបតេយ្យ​តាម​ផ្លូវគោក​ និង​ផ្លូវទឹក​ បាន​ណែនាំ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ ទទួលយក​ការ​ណែនាំ​ទៅ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​។​

​បើ​តាម​សេចក្តីណែនាំ​ដដែល​ បាន​បញ្ជា​ឲ្យ​មន្ត្រី​នគរបាល​ធ្វើការ​អប់រំ​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ​ឡើង​វិញ​ អំពី​វិធានការ​ នេះ​។​ ក្រសួង​ក៏​បាន​ណែ​នាំ​មន្ត្រី​គន​របាល​កុំ​ប្រើប្រាស់​អំណាច​ខុសច្បាប់​ ឬ​ដាក់​ប៉ុស្តិ​ទារ​លុយ​ពី​ពលរដ្ឋ​។​

​ក្រសួង​បញ្ជាក់​បន្ថែម​ថា​ ស្នងការ​នគរបាល​ទូ​ទាំ​ប្រទេស​ត្រូវ​ទទួលខុសត្រូវ​ហើយ​ ប្រសិនបើ​មាន​ករណី​ប្រជាពលរដ្ឋ​ប្តឹង​ថា​ មាន​មន្ត្រី​នគរបាល​ដាក់​ប៉ុស្តិ​ជម្រិត​ទារប្រាក់​ ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។​ លើស​ពី​នេះ​ ក្រសួង​បាន​ណែនាំ​ឲ្យ​មន្ត្រី​ក្រោម​ឱ​វា​ទាំងអស់​ត្រូវ​ចុះ​ល្បាត​ត្រួតពិនិត្យ​តាម​ផ្លូវគោក​ និង​ផ្លូវ​ទឹកជា​រាងរាល់ថ្ងៃ​ ដើម្បី​ទប់ស្កាត់​ដាក់​ប៉ុស្តិ​ទារប្រាក់​ពី​ពលរដ្ឋ​ឲ្យ​ទាន់​ពេល​វា​លា​៕

Share

ព័ត៌មានទាក់ទង

Image