ការិយាល័យស្ថិតិនៃក្រសួងទេសចរណ៍វៀតណាមបានឱ្យដឹងថា ពលរដ្ឋប្រជាជនចិនបានទៅលេងកំសាន្ដប្រទេសវៀតណាមសម្រាប់ខែមករា មានចំនួន ២សែន ៤ម៉ឺន ៧ពាន់នាក់ ។
តាមប្រភពដដែលនេះ អំឡុងពេល ១ខែ នៃខែមករា ជនបរទេសនៃបណ្ដាប្រទេសផ្សេងៗ មកទស្សនាវៀតណាមកើនបានជាង ១លាននាក់ ក្នុងនោះ គឺ ជនជាតិចិន ២៥ភាគរយ ហើយបន្ទាប់មកជនជាតិអាមេរិក ។
តាមស្ថិតិនេះ គឺ នៅឆ្នាំ ២០១៦ ទេសចរណ៍បរទេសមកលេងប្រទេសវៀតណាមបានកើនជាង ១០លាននាក់ ហើយក្នុងនោះជនជាតិចិន ២លាន ៧សែននាក់ ។
វៀតណាមមានផែនការទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបាន ១១លាន ៥សែននាក់។នេះបបើយោងតាម ប្រភព គេហទំព័រ អាស៊ីប៉ាហ្វិច ដែលស្រង់ប្រភពរបស់ទីភ្នាក់ងារសារព័ត៌មាន Xinhua ។
Post Views: 233