en     km
en     km

សម្តេច​ហ៊ុន​សែន​នឹង​ចាត់ការ​បក្ស​ណា​ដែល​សន្យា​លុប​ចោល​បំណុល​របស់​ពលរដ្ឋ​

Share

​ខណៈ​ដែល​រដូវ​នៃ​ការ​ឃោសនាបោះឆ្នោត​កាន់​ជិត​មក​ដល់​ពេល​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ ហ៊ុន​បាន​ព្រមាន​ចាត់វិធានការ​យ៉ាង​ម៉ឺ​ត​ម៉ាត់​ ចំពោះ​គណបក្ស​នយោបាយ​ណា​ដែល​ដើរ​ឃោសនា​ ប្រាប់​ប្រជាពលរដ្ឋ​ថា​ នឹង​លុប​ចោល​បំណុល​ ប្រសិនបើ​បក្ស​ខ្លួន​ឈ្នះ​។​

សម្ដេចនាយករដ្ឋមន្រ្ដីហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារក្រសួងប្រៃសណីយ៍ថ្មី នៅថ្ងៃទី១៥ ធ្នូ ឆ្នាំ២០១៦
សម្ដេចនាយករដ្ឋមន្រ្ដីហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារក្រសួងប្រៃសណីយ៍ថ្មី នៅថ្ងៃទី១៥ ធ្នូ ឆ្នាំ២០១៦

​សម្តេច​បាន​បញ្ជា​ឱ្យ​ចាប់ខ្លួន​ភ្លាមៗ​ទៅ​លើ​បុគ្គល​នោះ​ ដោយ​សម្តេច​លើក​ឡើង​បុគ្គល​នោះ​ ​ជា​ជន​បោកប្រាស់​ព្រោះតែ​សន្លឹក​ឆ្នោត​។​

​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​៖«​ព្រោះ​វា​ដើរ​បោកប្រាស់​រាល់ថ្ងៃ​នេះ​ បើ​បោះ​ឱ្យ​ខ្ញុំ​ទៅ​ខ្ញុំ​ទៅ​ខ្ញុំ​លុប​ចោល​បំណុល​ ។​អ​ញ្ចឹ​ង​យើង​លេង​អាហ្នឹង​ឱ្យ​ធ្ងន់​មើល​ តាម​មូលដ្ឋាន​ចាប់ចង​ស្លាបសេក​នៅ​ហ្នឹង​ បញ្ជូន​ទៅ​ឱ្យ​តុលាការ​កាត់ទោស​ ព្រោះ​អាហ្នឹង​ដើរ​បោក​។​នេះ​ជា​វិធី​ដើរ​បោក​ សិក្សា​តាម​ផ្លូវច្បាប់​មើល​តើ​អាច​ដោះស្រាយ​បាន​អត់​ ព្រោះ​អាហ្នឹង​ជា​ការ​ជំរុញ​មួយ​ឱ្យ​ប្រជាជន​ទៅ​ខ្ចី​បន្ថែម​ទៀត​ ហើយ​ដូច​ជា​សម្លាប់​ប្រជាជន​ទាំង​រស់​ ព្រោះតែ​សន្លឹក​ឆ្នោត​»​។​

​ទន្ទឹម​នឹង​នេះ​ សម្តេច​បាន​ព្រមាន​ផង​ដែរ​ថា​ នឹង​បិទ​ស្ថាប័ន​មី​ក្រុ​ហិរញ្ញវត្ថុ​ណា​ដែល​មិន​ប្រាប់​ថា​លុយ​ ដែល​ឱ្យ​ខ្ចី​នោះ​ជា​លុយ​ឯកជន​ ដែល​ធ្វើ​ឱ្យ​ប្រជាជន​យល់​ច្រ​លំ​ថា​ ជំពាក់​បំណុល​រដ្ឋ​។​ ព្រម​ជាមួយ​គ្នា​នេះ​ដែរ​ សម្តេច​ ក៏​បាន​ព្រមាន​ទៅ​លើ​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ ដែល​ឱ្យ​ប្រជាពលរដ្ឋ​ខ្ចី​បំណុល​ ហើយ​ចង់​រឹបអូស​យក​ផ្ទះ​ផង​ដែរ​។​

​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ ហ៊ុន​៖«​មិន​ទាន់​ទាំង​ដល់​ម៉ោង​ផង​ទៅ​រឹម​អូស​យក​ផ្ទះ​ទៅ​ហើយ​ អា​ធន់​ហ្នឹង​ក៏​ត្រូវ​តែ​ធ្វើ​ដែរ​ មាន​ករណី​អា​ធន់​ហ្នឹង​ប៉ុន្មាន​កន្លែង​ ដែល​ធ្វើ​អន្តរាគមន៍​ទាន់​ពេល​ពេលវេលា​ ដែល​លុយ​ថា​សង​នៅ​ថ្ងៃ​ហ្នឹង​តែ​ថ្ងៃ​ហ្នឹង​អត់​ទាន់​ដល់​ម៉ោង​ផង​គាត់​ទៅ​យក​ផ្ទះ​គេ​ទោ​ហើយ​ អា​ធន់​ហ្នឹង​ត្រូវ​មាន​វិធានការ​ បើ​ត្រូវ​បិទ​ បិទ​»​។​

​សម្តេច​បាន​អំពាវនាវ​ដល់​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ថា​ គួរ​ផ្តល់​ការ​យោគយល់​ដល់​ប្រជាជន​ដែល​ជួប​ការ​លំបាក​ ដែល​ជួប​គ្រោះ​រាំង​ស្ងួត​ និង​ទឹកជំនន់​ដែល​គ្មាន​លទ្ធភាព​សង​ តាម​រយៈ​ការ​ពន្យា​ការ​សង​ ឬ​មិន​យកការប្រាក់​ក្នុង​ពេល​ដែល​ពួក​គាត់​ជួប​ការ​លំបាក​៕

Share

ព័ត៌មានទាក់ទង

Image