en     km
en     km

ក្រសួង​អប់រំ​បង្កើត​ឲ្យ​មាន​«​ប្រព័ន្ធ​សិក្សា​អន​ឡាញ​»​ដើម្បី​ពង្រឹង​សមត្ថកិច្ច​សិស្ស​

Share

​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ នឹង​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ពង្រឹងសមត្ថភាព​ និង​តេស្ត​សមត្ថភាព​ដោយ​ខ្លួនឯង​សម្រាប់​សិស្ស​ថ្នាក់​ទី​១២​ លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​។​ 

ministry-of-youth

​ផែនការ​នេះ​បើកឱកាស​ឲ្យ​ ឲ្យ​សិស្សានុសិស្ស​ថ្នាក់​ទី​១២​ អាច​សិក្សា​នៅ​ក្រៅ​ម៉ោង​ សិក្សា​ក្នុង​ថ្នាក់​ ដើម្បី​ឆ្លើយ​សំណួរ​ ឬ​ធ្វើ​លំ​ហាត់​ទៅ​លើ​មុខ​វិទ្យា​ផ្សេងៗ​ មាន​គណិត​វិទ្យា​ រូបវិទ្យា​ គីមីវិទ្យា​ ជីវវិទ្យា​ និង​ ប្រវត្តិវិទ្យា​ តាម​ប្រព័ន្ធ​អន​ឡាញ​ (On-line)​ ។​ 

​នេះ​បើក​យោង​តាម​ ការ​ចុះ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់រំ​ដែល​បាន​ចុះ​កាលពី​ថ្ងៃ​ទី​ ៨​ កុម្ភៈ​ ឆ្នាំ​ ២០១៧​។​ 
​តាម​សេចក្ដីជូនដំណឹង​នេះ​សិ​ស្សា​ នុ​សិស្ស​ អាច​សិក្សា​បាន​ដោយ​ ប្រើប្រាស់​ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ Tablet​ ឬ​កុំព្យូទ័រ​ ។​ ប្រ​ព​ន្ធ័​នេះ​មានឈ្មោះ​ថា​ ប្រព័ន្ធ​សិក្សា​ពី​ចម្ងាយ​ (E-Learning​ Management​ System)​ ។​

​ប្រព័ន្ធ​នេះ​នឹង​ជួយ​ពង្រឹងសមត្ថភាព​របស់​សិស្សានុសិស្ស​ មួយ​កម្រិត​ថែម​ទៀត​ លើ​ចំណេះដឹង​ដែល​ទទួល​បាន​ពី​លោកគ្រូ​ អ្នកគ្រូ​នៅ​ក្នុង​ថ្នាក់រៀន​។​ 

​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ នឹង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី​នេះ​នៅ​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ ។​ សិស្សានុសិស្ស​អាច​អនុវត្ត​កម្មវិធី​នេះ​បាន​តាម​រយៈ​តំណ​ភ្ជាប់​នៅ​លើ​គេហទំព័រ​ក្រសួង​ http://bacii.moeys.gov.kh​ ៕

Share

ព័ត៌មានទាក់ទង

Image