អាល្លីម៉ង់ និងអង្គការណាតូ បានសម្រេចរួមគ្នាពង្រឹងការពារជាតិបណ្ដាប្រទេសអឺរ៉ុបខាងកើតដែលមានព្រំដែនជាប់ជាមួយប្រទេសរុស្ស៊ី ។
តាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters អាល្លីម៉ង់បានដាក់ពង្រាយទ័ពរបស់ខ្លួនតាមព្រំដែនរុស្ស៊ី និងលីទុយអានី ១ពាន់នាក់ ស្របពេលដែលអង្គការណាតូក៏បានបញ្ចូនទ័ពរបស់ពួកគេទៅកាន់ប្រទេសនៅអឺរ៉ុបខាងកើតផងដែរ។
ការដាក់ពង្រាយទ័ពអាល្លីម៉ង់នៅពេលនេះ ក៏ស្របពេលដែលអាមេរិកបានបញ្ចូនទ័ពរបស់ខ្លួន ជាង ៣ពាន់នាក់ ដាក់នៅតាមព្រំដែន ប៉ូឡូញ រុស្ស៊ី ហុងគ្រី ដែលជាផ្នែកមួយនៃការពង្រឹងការពារប្រទេសសមាជិកអង្គការណាតូដែលមានព្រំដែនជាប់និងប្រទេសរុស្ស៊ី។
រុស្ស៊ីបានហៅការដាក់ពង្រាយទ័ពនេះ ជាសញ្ញានៃការបង្កើតភាពតានតឹង ហើយរុស្ស៊ីបានសម្រេចពង្រាយកងទ័ពរបស់ខ្លួននៅតាមព្រំដែនជាប់និងប្រទេសប៉ូឡូញ ហុងគ្រី លីទុយអានី ។ អ្នកវិភាគកិច្ចការយោធារបស់រុស្ស៊ីព្រមានថា សកម្មភាពនេះ នាំអោយមានការកើតសង្គ្រាមជាយថាហេតុ នៅអឺរ៉ុបខាងកើត ។ Reuters