en     km
en     km

សាលា​រាជធានី​ភ្នំពេញ​គ្រោង​ដំណើរការ​កប៉ាល់​ល្បឿន​លឿន​នៅ​ឆ្នាំ​ក្រោយ​

Share

សាលា​រាជធានី​ភ្នំពេញ​នឹង​ប្រតិបត្តិ​ការណ៍​កប៉ាល់​ល្បឿន​លឿន​ចំនួន​ ២០​ គ្រឿង​ សម្រាប់​សេវា​ដឹក​អ្នក​ ដំណើរ​តាម​ផ្លូវទឹក​ តាម​ដង​ទន្លេ​ទាំង​៣​ នៅ​រាជធានី​ភ្នំពេញ​។​

គំរូប្លង់កំពង់ផែសម្រាប់កប៉ាល់ល្បឿនលឿន
គំរូប្លង់កំពង់ផែសម្រាប់កប៉ាល់ល្បឿនលឿន

អភិបាល​រាជធានី​ភ្នំពេញ​ លោក​ ប៉ា​ សុ​ជាតិ​វង្ស​ បាន​ឲ្យ​ដឹង​នៅ​ក្នុង​កិច្ចប្រជុំ​ឆ្លង​គម្រោង​ដឹក​អ្នកដំណើរ​តាម​ផ្លូវទឹក​ កាលពី​ថ្ងៃ​ទី​ ៧​ ខែកុម្ភៈ​ ម្សិលមិញ​ ថា​ គម្រោង​ដាក់​ឲ្យ​ដំណើរ​តាមរ​កប៉ាល់​ល្បឿន​លឿន​នឹង​ចាប់ផ្តើម​ប្រិត​ប​ត្តិ​ការណ៍​នៅ​ក្នុង​ខែមេសា​ ឆ្នាំ​ ២០១៨​។

​គម្រោង​សេវា​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវទឹក​ (Water​ taxi​ service)​ មាន​ខ្សែ​រត់​ពី​ស្ពាន​ព្រែក​ព្នៅ​ឆ្ពោះទៅ​ក្រុង​តា​ខ្មៅ​ ដោយ​ធ្វើ​ដំណើរ​តាម​ដង​ទន្លេសាប​ ទន្លេចតុមុខ​ និង​ទន្លេបាសាក់​ ដោយ​មាន​ផែរ​ចត​ចំនួន​ ០៩​ កន្លែង​ ហើយ​ដំណើរការ​ចាប់ពី​ម៉ោង​ ៦​ព្រឹក​ រហូត​ដល់​ម៉ោង​ ៨​ យប់​។​

​កប៉ាល់​ដឹក​ជញ្ជូន​អ្នកដំណើរ​ល្បឿន​លឿន​នេះ​ អាច​ផ្ទុក​អ្នកដំណើរ​បាន​រហូត​ដល់​ ៩០​ នាក់​ ក្នុង​ ១​គ្រឿង​។​ ការ​ដាក់​ដំណើរការ​សេវា​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​នេះ​ក្នុង​គោលបំណង​រំដោះ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​៕

Share

Image
Image
Image